ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៣

0

ភ្នំពេញ៖ ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៣៖ ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) អូស​បន្លាយ​កាត់​ពីលើ​ប្រទេស​កម្ពុជា​។ ខណៈ​សម្ពាធ​ទាប​សកម្ម​ដែល​ភ្ជាប់​នៅ​ចុង​ប្រព័ន្ធ​សម្ពាធ​ទាប​នេះ បាន​វិ​វត្ត​ទៅ​ជា​វិ​សម្ពាធ (Tropical Depression) ហើយនឹង​បន្ត​វិ​វ​វត្ត​ទៅ​ជា​ព្យុះ​ទី​១៦ (Tropical Storm) នៅ​ពេល​ដើរ​ចូល​ទៅ​ក្នុង​ឈូង​សមុទ្រ​តុងកឹង ព្យុះ​នេះ​ពុំ​មាន​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា​ទេ​។

ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ ៖ ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ ខែតុលា នៅ​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​នានា អាច​មាន​ភ្លៀង​ធ្លាក់​នៅ​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ក្នុង​នោះ នៅ​តាម​តំបន់​ខ្លះ​អាច​មាន​ភ្លៀង​ធ្លាក់​បង្គួរ លាយឡំ​ផ្គរ​រន្ទះ ជាមួយនឹង​ទំហំ​ទឹកភ្លៀង​ធ្លាក់​គ្របដណ្តប់​លើ​ផ្ទៃដី​ពី ៥០% ទៅ ៦០%៕

May be an image of text