កំពង់ផែដីគោកដ៏ធំបំផុតរបស់ចិនគ្រប់គ្រងការធ្វើដំណើរតាមរថភ្លើងរវាងចិន-អឺរ៉ុបចំនួន ២២.០០០ដង

0

បរទេស៖ អាជ្ញាធរកំពង់ផែម៉ានហ្ស៊ូលី (Manzhouli) របស់ប្រទេសចិនបាននិយាយថា កំពង់ផែម៉ានហ្ស៊ូលី  ដែលជាកំពង់ផែផ្លូវគោកដ៏ធំបំផុតរបស់ប្រទេសចិន បានគ្រប់គ្រងការធ្វើដំណើររបស់រថភ្លើងដឹកទំនិញរវាងចិន-អឺរ៉ុបសរុបចំនួន ២២.០០០ដង ចាប់តាំងពីសេវារថភ្លើងតាមរយៈកំពង់ផែនេះត្រូវបានដាក់ឱ្យដំណើរការកាលពីមួយទសវត្សរ៍មុនមក។

ការិយាល័យរដ្ឋបាលរបស់កំពង់ផែនេះបាននិយាយថា សេវារថភ្លើងដឹកទំនិញរវាងចិន-អឺរ៉ុបតាមរយៈកំពង់ផែម៉ានហ្ស៊ូលី ត្រូវបានដាក់ឱ្យដំណើរការកាលពីចុងខែកញ្ញា ឆ្នាំ២០១៣។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំនេះ កំពង់ផែនៅតំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុងនៃភាគខាងជើងប្រទេសចិនមួយនេះ បានគ្រប់គ្រងការធ្វើដំណើរតាមរថភ្លើងរវាងចិន-អឺរ៉ុបសរុបចំនួន ២២.០០០ដង ឬប្រមាណជិត ៣០% នៃចំនួនសរុបទូទាំងប្រទេស។

ការ​នាំ​ចូល និង​នាំ​ចេញ​តាម​ច្រកកំពង់ផែម៉ានហ្ស៊ូលី ជា​ចម្បង​រួម​មាន​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ គ្រឿង​អគ្គិសនី ម៉ាស៊ីន​ឧស្សាហកម្ម លោហធាតុ ផលិតផល​កសិកម្ម និង​ផលិតផលខាងក្រៅបណ្ដាញ និង​គ្រឿងបន្លាស់​រថយន្ត។

ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ កំពង់ផែម៉ានហ្ស៊ូលី បានគ្រប់គ្រងការនាំចូល និងនាំចេញប្រមាណជិត ១៦,៨លានតោន ដោយកើនឡើង ៤១,៩% ពីមួយឆ្នាំទៅមួយឆ្នាំ។ កំពង់ផែនេះក៏បានគ្រប់គ្រងការធ្វើដំណើរតាមរថភ្លើងដឹកទំនិញរវាងចិន-អឺរ៉ុបចំនួន ៣.៧២២ដងផងដែរ នៅក្នុងអំឡុងពេលនេះ ដោយបានកើនឡើង ៤,៩% ពីមួយឆ្នាំទៅមួយឆ្នាំ៕

ប្រភព៖ AKP