ការ​ធ្វើ​ដំណើរ​ក្នុង​ទីក្រុង​របស់​​ចិន​កើន​ឡើង ១៥,៦% ក្នុង​ខែ​មករា​ដល់​ខែ​សីហា

0

បរទេស៖ ទិន្នន័យផ្លូវការបានបង្ហាញថា ចំនួននៃការធ្វើដំណើរនៅទីក្រុងរបស់ប្រទេសចិនបានកើនឡើង ១៥,៦% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំនេះ។

យោងតាមក្រសួងដឹកជញ្ជូនចិនបានឱ្យដឹងថា ការធ្វើដំណើរចំនួន ៦១,៨៥ប៊ីលានដង ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងរបស់ប្រទេសចិនក្នុងអំឡុងពេលនោះ។

ជាពិសេស ចំនួននៃការធ្វើដំណើរដែលគ្រប់គ្រងដោយបណ្តាញដឹកជញ្ជូនផ្លូវដែកក្នុងទីក្រុងរបស់ប្រទេសចិនបានកើនឡើង ៤៣,៤% ពីមួយឆ្នាំទៅមួយឆ្នាំ​ ដែលឈានដល់ចំនួន ១៩,០១ប៊ីលានដង។

សេវាកម្មរថយន្តក្រុង និងសេវាកម្មរថភ្លើងរបស់ប្រទេសចិនបានគ្រប់គ្រងការធ្វើដំណើរចំនួន ២៦,៧៦ប៊ីលានដង ក្នុងរយៈពេល ៨ខែដំបូង។

ទិន្នន័យនោះបានបង្ហាញថា ក្នុងរយៈពេលដូចគ្នានេះ ការធ្វើដំណើរដែលធ្វើឡើងតាមរយៈសេវាកម្មសាឡាងបានកើនឡើង ៩៤,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន​ ខណៈដែលអ្នកជិះតាក់ស៊ីបានកើនឡើង ៧,៤%៕

ប្រភព៖ AKP