Home ព័ត៌មានអន្តរជាតិ អ្នកស្រុកនៅតំបន់ហ្គាហ្សាជាង ១លាននាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេ

អ្នកស្រុកនៅតំបន់ហ្គាហ្សាជាង ១លាននាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេ

0

បរទេស៖ ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សជាង ១លាននាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបដោយសារតែការបាញ់ផ្លោងដ៏ខ្លាំងក្លារបស់អ៊ីស្រាអែលពីតំបន់ជុំវិញនោះ។

ទីភ្នាក់ងារនោះបាននិយាយថា «មនុស្សជាង ១លាននាក់ ដែលស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនសរុបនៃតំបន់ហ្គាហ្សា ត្រូវបានផ្លាស់ទីលំនៅ។ នៅក្នុងចំនួននោះ ប្រហែល ៦០០.០០០នាក់នៃជនភៀសខ្លួនផ្ទៃក្នុង (IDPs) ស្ថិតនៅក្នុងតំបន់កណ្តាល តំបន់ខាន់យូនីស និងតំបន់រ៉ាហ្វាហ៍ ហើយប្រជាជនប្រមាណជិត ៤០០.០០០នាក់ស្ថិតនៅក្នុងកន្លែងរបស់ទីភ្នាក់ងារ UNRWA ដែលច្រើនលើសពីសមត្ថភាពរបស់យើង ដើម្បីជួយពួកគេ ដែលរួមទាំងទីជម្រក អាហារ ទឹក ឬជំនួយផ្លូវចិត្តជាដើម»។

លើសពីនេះទៀត ទីភ្នាក់ងារ UNRWA បានបញ្ជាក់ពីការស្លាប់បុគ្គលិករបស់ខ្លួនចំនួន ១៤នាក់នៅក្នុងតំបន់ហ្គាហ្សា ដោយបានកត់សម្គាល់ថា ចំនួននេះមិនមែនជាតួលេខចុងក្រោយទេ ហើយវាអាចនឹងមានការកើនឡើងបន្ថែមទៀត៕

ប្រភព៖ AKP

Previous articleក្រុមហាម៉ាស់ចំណាយពេល ៤ឆ្នាំទៅលើការរៀបចំសម្រាប់វាយប្រហារអ៊ីស្រាអែល
Next articleឥណ្ឌូណេស៊ី​ក្លាយជា​ប្រទេសដែល​ចំណាយលើផ្នែក​យោធា​ច្រើនជាងគេ​លំដាប់ទី​ពីរ​នៅ​អាស៊ីអាគ្នេយ៍