ការ​រីក​ចម្រើន​នៃ​ការ​លក់​រថយន្ត​របស់​ប្រទេស​ចិន​នៅ​តែ​បន្ដ

0

បរទេស៖ ទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តចិនបានបង្ហាញកាលពីថ្ងៃពុធថា ការលក់រថយន្តរបស់ប្រទេសចិនបានកើនឡើង ៩,៥% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលឈានដល់ប្រមាណជិត ២,៨៦លានគ្រឿងកាលពីក្នុងខែកញ្ញា។

នៅក្នុងត្រីមាសទី៣ លទ្ធផលជារួមរបស់ប្រទេសចិននៅក្នុងការផលិតរថយន្ត និងការលក់បានលើសពីការរំពឹងទុក។ នេះបើយោងតាមលោក ចេន ស៊ីហួ អគ្គលេខាធិការរងនៃសមាគមនេះ។

លោក​បានកោត​សរសើរអំ​ពី​ការ​កើន​ឡើង​នៃ​ការ​លក់​មួយ​ផ្នែក ​ចំពោះ​គោល​នយោបាយ​របស់​ប្រទេស​ដែល​មាន​គោល​បំណង​ជំរុញដល់​ការ​ប្រើ​ប្រាស់។

លោក ចេន បានកត់សម្គាល់ថា ក្នុងអំឡុងពេល ៩ខែដំបូង ការផលិត និងការលក់រថយន្តបានកើនឡើង ៧,៣% និង ៨,២% ពីមួយឆ្នាំទៅមួយឆ្នាំរៀងៗគ្នា។

ទិន្នន័យកាលពីថ្ងៃពុធក៏បានបង្ហាញផងដែរថា ការផលិត និងការលក់រថយន្តថាមពលថ្មីបានកើនឡើង ៣៣,៧% និង ៣៧,៥% នៅក្នុងត្រីមាសដំបូងរៀងគ្នា៕

ប្រភព៖ ទីភ្នាកង់ារសារព័ត៌មានកម្ពុជា