ការលក់រថយន្តដឹកអ្នកដំណើរថាមពលថ្មីរបស់ចិនកើនឡើងនៅក្នុងខែកញ្ញា

0

បរទេស៖ ទិន្នន័យពីសមាគមឧស្សាហកម្មមួយបានបង្ហាញកាលពីថ្ងៃពុធថា ការលក់រថយន្តដឹកអ្នកដំណើរថាមពលថ្មីនៅក្នុងប្រទេសចិនបានកើនឡើងនៅក្នុងខែកញ្ញា ឆ្នាំ២០២៣។

យោងតាមសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បានឱ្យដឹងថា កាលពីខែមុន ការលក់រាយរថយន្តដឹកអ្នកដំណើរថាមពលថ្មីនៅក្នុងប្រទេសចិនបានកើនឡើង ២២,១% ពីមួយឆ្នាំទៅមួយឆ្នាំដែលឈានដល់ ៧៤៦.០០០គ្រឿង។

សមាគមបាននិយាយថា ក្នុងរយៈពេល​ ៩ខែដំបូងនៃឆ្នាំនេះ រថយន្តប្រមាណជិត ៥,១៩លានគ្រឿងត្រូវបានលក់ចេញតាមរយៈបណ្តាញនៃលក់រាយ ដែលកើនឡើងបាន ៣៣,៨% បើធៀបទៅនឹងឆ្នាំមុន។ ការលក់ដុំនៃរថយន្តទាំងនេះបានឈានដល់ ៨២៩.០០០គ្រឿងនៅក្នុងខែកញ្ញា ដែលបានកើនឡើង ២៣% ពីមួយឆ្នាំទៅមួយឆ្នាំ។

ទិន្នន័យនោះក៏បានបង្ហាញផងដែរថា ការនាំចេញរថយន្តដឹកអ្នកដំណើរថាមពលថ្មីរបស់ប្រទេសចិនបានកើនឡើង ១០៧% បើធៀបទៅនឹងឆ្នាំមុន ដែលមានចំនួន ៩១.០០០គ្រឿង ដែលស្មើនឹង ២៥,៤% នៃការនាំចេញរថយន្តដឹកអ្នកដំណើរសរុបរបស់ប្រទេស។

សមាគមបាននិយាយថា សមាគមនៅតែមានភាពរីករាយចំពោះទស្សនវិស័យនាំចេញរថយន្តថាមពលថ្មី។ ជាមួយនឹងអត្ថប្រយោជន៍នៃទំហំ និងការពង្រីកទីផ្សារ ផលិតផលថាមពលថ្មីដែលផលិតនៅក្នុងប្រទេសចិនកាន់តែច្រើនឡើងៗបានឈានទៅក្នុងសកលលោក និងទទួលបានការទទួលយកខ្ពស់នៅបរទេស៕

ប្រភព៖ ទីភ្នាកង់ារសារព័ត៌មានកម្ពុជា