ច្រករបៀងពាណិជ្ជកម្មដីគោក-សមុទ្រមានកុងតឺន័រកាន់តែច្រើនដែលត្រូវដឹកជញ្ជូននៅក្នុងឆមាសទី១ ដល់ឆមាសទី៣

0

បរទេស៖​ នៅក្នុងសន្និសីទសារព័ត៌មានមួយដែលបានធ្វើឡើងនៅទីក្រុងចុងគីង នៅភាគនិរតីនៃប្រទេសចិនបានឱ្យដឹងថា នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ច្រករបៀងពាណិជ្ជកម្មដីគោក-សមុទ្រអន្តរជាតិថ្មីមានកុងតឺន័រជាង ១២៦.០០០គ្រឿង ដែលត្រូវបានដឹកជញ្ជូននៅលើផ្លូវដែក និងផ្លូវហាយវេ ហើយនៅលើផ្លូវដែក-សមុទ្របានកើនឡើង ១៩% ពីមួយឆ្នាំទៅមួយឆ្នាំ។

កាលពីចុងខែកញ្ញា ទីក្រុងចុងគីងបានដឹកជញ្ជូនតាមកុងតឺន័រចំនួន ៥៤៦.០០០គ្រឿង ដែលមានតម្លៃសរុប ៩០,៦៥ប៊ីលានយ័ន (ប្រហែល ១២,៦៣ប៊ីលានដុល្លារអាម៉េរិក) តាមរយៈប្រព័ន្ធដឹកជញ្ជូនសំខាន់ៗទាំងបីនេះ ចាប់តាំងពីច្រករបៀងពាណិជ្ជកម្មដីគោក-សមុទ្រអន្តរជាតិថ្មីត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០១៧ មក។

ច្រករបៀងនេះ គឺជាច្រកឆ្លងកាត់ពាណិជ្ជកម្ម និងដឹកជញ្ជូនដែលសាងសង់ដោយខេត្តភាគខាងលិចរបស់ប្រទេសចិន និងរដ្ឋជាសមាជិកអាស៊ាន ហើយទីក្រុងចុងគីង គឺជាមជ្ឈមណ្ឌលប្រតិបត្តិការរបស់ខ្លួន។

ឥឡូវនេះ ច្រករបៀងនេះគ្របដណ្តប់ខេត្តចំនួន១៨ និងទីក្រុងចំនួន៦៩ នៅក្នុងប្រទេសចិន ហើយច្រករបៀងនេះត្រូវបានពង្រីកដល់ទៅ ៤៧៣កំពង់ផែ នៅក្នុង ១២០ប្រទេស និងតំបន់៕

ប្រភព៖ ទីភ្នាកង់ារសារព័ត៌មានកម្ពុជា