បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអែល លោក លីអូរ ប៊ែន ដូរ បានប្រាប់សារព័ត៌មានស្ពុតនីកកាលពីថ្ងៃពុធម្សិលមិញថា គោលដៅសំខាន់នៃប្រតិបត្តិការយោធាដែលកំពុងបន្តរបស់អ៊ីស្រាអែល គឺដើម្បីទប់ស្កាត់រាល់សេណារីយ៉ូណាមួយដែលអាចកើតមានសម្រាប់ការវាយប្រហារភេរវកម្មប្រឆាំងនឹងប្រទេសមួយនេះ។
អ្នកនាំពាក្យរូបនោះបាននិយាយថា «ខ្ញុំមិនដឹងថាប្រតិបត្តិការជើងគោកនឹងអភិវឌ្ឍដោយរបៀបណានោះទេ។ ប៉ុន្តែគោលដៅចម្បងរបស់វា គឺដើម្បីទប់ស្កាត់រាល់សេណារីយ៉ូណាមួយដែលអាចកើតមានចំពោះការវាយប្រហារភេរវកម្មទៅលើទឹកដីអ៊ីស្រាអែល លុបបំបាត់ការគំរាមកំហែងណាមួយ និងធានាសន្តិសុខនៅក្នុងប្រទេសរបស់យើងសម្រាប់រយៈពេលច្រើនឆ្នាំ»។ លោកបាននិយាយបន្ថែមថា ប្រជាជនអ៊ីស្រាអែលយល់ថាសង្គ្រាមអាចនឹងមានរយៈពេលយូរ។
កាលពីថ្ងៃទី៧ ខែតុលា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅលើទឹកដីអ៊ីស្រាអែល ដោយបានបាញ់គ្រាប់មីស៊ីល។ រដ្ឋាភិបាលអ៊ីស្រាអែលបានបើកប្រតិបត្តិការដាវដែក និងបានប្រកាសប្រទេសក្នុងគ្រាអាសន្នសង្រ្គាម៕
ប្រភព៖ ទីភ្នាកង់ារសារព័ត៌មានកម្ពុជា