បរទេស៖ សេវាកម្មសារព័ត៌មានរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា យន្តហោះដំបូងរបស់សហរដ្ឋអាមេរិកដែលផ្ទុកគ្រាប់បែកសម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ីស្រាអែលបានទៅដល់ប្រទេសអ៊ីស្រាអែលហើយកាលពីព្រលឹមថ្ងៃពុធម្សិលមិញ។
សេវាសារព័ត៌មាន IDF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យន្តហោះដំបូងដែលផ្ទុកដោយគ្រាប់បែករបស់អាម៉េរិក បានចុះចតនៅអ៊ីស្រាអែលហើយ។ យន្តហោះដែលមានគ្រាប់រំសេវទំនើបបានចុះចតនៅឯមូលដ្ឋានអាកាសណេវ៉ាទីម»។
យោធាអ៊ីស្រាអែលបានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិកសម្រាប់ការគាំទ្រខ្លួន។
សេចក្តីថ្លែងការណ៍បាននិយាយថា «សត្រូវរួមរបស់យើងដឹងថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពរបស់យើងមានភាពរឹងមាំដែលមិនធ្លាប់មាន ហើយជាកត្តាសំខាន់សម្រាប់សន្តិសុខ និងស្ថិរភាពក្នុងតំបន់»។
ភាពតានតឹងចុងក្រោយបំផុតនៅមជ្ឈិមបូព៌ាត្រូវបានបង្កឡើងដោយការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា របស់ពួកសកម្មប្រយុទ្ធហាម៉ាស់ទៅលើទឹកដីនៃប្រទេសអ៊ីស្រាអែល។ យោងតាមរបាយការណ៍ចុងក្រោយបានឱ្យដឹងថា ការប៉ះទង្គិចគ្នា និងការបាញ់ផ្លោងបានធ្វើឱ្យប្រជាជនប៉ាឡេស្ទីនប្រហែល ៩០០នាក់បានស្លាប់ និងជាង ៤.៥០០នាក់បានរងរបួស ហើយជនជាតិអ៊ីស្រាអែលជាង ១.០០០នាក់បានស្លាប់ និងជាង ៣.៤០០នាក់បានរងរបួស៕
ប្រភព៖ ទីភ្នាកង់ារសារព័ត៌មានកម្ពុជា