បរទេស៖ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា កិច្ចប្រជុំកំពូលលើកដំបូងមិនធ្លាប់មានស្តីពីថាមពលនុយក្លេអ៊ែរ ដែលរៀបចំដោយទីភ្នាក់ងារ IAEA និងប្រទេសប៊ែលហ្សិក គ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងព្រុចស៊ែល ក្នុងខែមីនា ឆ្នាំ២០២៤។
អង្គការពិភពលោកមួយនេះបាននិយាយថា «ការរៀបចំរួមគ្នាដោយទីភ្នាក់ងារ IAEA និងប្រទេសប៊ែលហ្សិក កិច្ចប្រជុំកំពូលនោះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២៤»។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា កិច្ចប្រជុំកំពូលនោះនឹងត្រូវធ្វើជាសហប្រធានដោយអគ្គនាយកនៃទីភ្នាក់ងារ IAEA លោក រ៉ាហ្វាអ៊ែល ម៉ារីអាណូ ហ្រ្កូសស៊ី និងនាយករដ្ឋមន្ត្រីប៊ែលហ្ស៊ិក លោក អេឡិចសាន់ដឺរ ដឺ គ្រូ។ វាត្រូវបានគេរំពឹងថានឹងក្លាយទៅជាកិច្ចប្រជុំកម្រិតខ្ពស់បំផុតមួយនាពេលបច្ចុប្បន្ន ដែលផ្តោតការយកចិត្តទុកដាក់ទាំងស្រុងទៅលើប្រធានបទថាមពលនុយក្លេអ៊ែរ»។
សេចក្តីថ្លែងការណ៍ដែលបានដកស្រង់សម្តីរបស់លោក ហ្រ្កូសស៊ី បាននិយាយថា «កិច្ចប្រជុំកំពូលថាមពលនុយក្លេអ៊ែរនឹងបង្ហាញពីសន្ទុះថ្មីមួយសម្រាប់ថាមពលនុយក្លេអ៊ែរ ហើយក៏ផ្តល់នូវវេទិកាកម្រិតខ្ពស់មួយដើម្បីបង្ហាញពីដំណោះស្រាយសម្រាប់បញ្ហាមួយចំនួនដែលវិស័យនេះកំពុងប្រឈម ដើម្បីសម្រេចបាននូវសក្តានុពលពេញលេញរបស់វា រួមទាំងទស្សនៈវិស័យឧស្សាហកម្មផងដែរ»។
ព្រឹត្តិការណ៍នោះត្រូវបានគេរំពឹងថា នឹងមានការចូលរួមពីគណៈប្រតិភូមកពីប្រមាណជា ៣០ប្រទេស៕
ប្រភព៖ ទីភ្នាកង់ារសារព័ត៌មានកម្ពុជា