បរទេស៖ ក្រសួងការបរទេសឡាវ និងអង្គការស្បៀងអាហារ និងកសិកម្ម (FAO) បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយដើម្បីផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់លេខាធិការដ្ឋានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាតិ (SDG) ។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ទីភ្នាក់ងារសារព័ត៌មានឡាវបានរាយការណ៍ថា គោលបំណងសំខាន់គឺដើម្បីបង្កើនបន្ថែមទៀត នូវការ ចូលរួមពីភាគីពាក់ព័ន្ធជាច្រើននៅថ្នាក់ជាតិ និងថ្នាក់ខេត្តសម្រាប់ការធ្វើមូលដ្ឋានីយកម្ម SDG ការត្រួត ពិនិត្យ និងការរាយការណ៍នៅក្នុងប្រទេសឡាវ។ ការគាំទ្រទាក់ទាញពីសមត្ថភាពរបស់អង្គការ FAO ជាទីភ្នាក់ងារថែរក្សាអង្គការសហប្រជាជាតិសម្រាប់សូចនាករ SDG ចំនួន ២១ និងជាអ្នករួមចំណែក ដ៏សំខាន់ដល់ SDG 2 (Zero Hunger) សមភាពយេនឌ័រ ទឹកស្អាត និងអនាម័យ ការប្រើប្រាស់ និង ផលិតកម្មប្រកបដោយការទទួលខុសត្រូវ ជីវិតក្រោមទឹក និង ជីវិតនៅលើដី។
យោងតាមរបាយការណ៍នេះ អង្គការFAO បានប្តេជ្ញាចិត្តក្នុងការសហការ និងភាពជាដៃគូកាន់តែស៊ីជម្រៅរវាងរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីធានាថា គ្រប់វិស័យទាំងអស់មានចំណេះដឹង និងជំនាញដែលត្រូវការដើម្បីរួមចំណែកដល់សមិទ្ធផលនៃ SDGs ៕
ប្រភព៖ ក្រសួងព័ត៌មាន