បរទេស៖ អាជ្ញាធរផ្លូវដែកក្នុងតំបន់បាននិយាយកាលពីថ្ងៃអង្គារថា កំពង់ផែអេរ៉េនហត (Erenhot) នៅតំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុងនៃប្រទេសចិនភាគខាងជើងបានគ្រប់គ្រងការធ្វើដំណើរតាមរថភ្លើងដឹកទំនិញចិន-អឺរ៉ុបជាង ២.៥០០ដង គិតរហូតមកដល់ពេលនេះ។
ចាប់តាំងពីកំពង់ផែនេះបានចាប់ផ្តើមសេវារថភ្លើងដឹកទំនិញចិន-អឺរ៉ុបរបស់ខ្លួនកាលពីក្នុងឆ្នាំ២០១៣ មក កំពង់ផែនេះបានគ្រប់គ្រងការធ្វើដំណើរតាមរថភ្លើងដឹកទំនិញចិន-អឺរ៉ុបជាង ១៣.០០០ដង។
កំពង់ផែផ្លូវគោកបាននឹងកំពុងផ្តល់បណ្តាញបៃតងសម្រាប់រថភ្លើងដឹកទំនិញចិន-អឺរ៉ុបចាប់តាំងពីដើមឆ្នាំនេះ ដោយធ្វើឱ្យមានភាពប្រសើរឡើងនូវប្រសិទ្ធភាពប្រតិបត្តិការរបស់សេវាកម្ម។
កំពង់ផែអេរ៉េនហត គឺជាកំពង់ផែដីគោកដ៏ធំបំផុតរវាងប្រទេសចិន និងម៉ុងហ្គោលី។ បច្ចុប្បន្ននេះ ផ្លូវរថភ្លើងដឹកទំនិញចិន-អឺរ៉ុបចំនួន ៦៩ខ្សែ រត់កាត់តាមកំពង់ផែ ដែលភាគច្រើននាំចេញផលិតផលដែលមានតម្លៃខ្ពស់ ដូចជារថយន្តថាមពលថ្មី គ្រឿងម៉ាស៊ីន និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាដើម៕
ប្រភព៖ ទីភ្នាកង់ារសារព័ត៌មានកម្ពុជា