Inter Milan កំពុង​សម្លឹង​មើល​កីឡាករ​ឡើង​ជើង​របស់​ក្រុម Chelsea

0

នេះ​បើ​យោង​តាម​របាយការណ៍ Metro បានអោយ​ដឹង​ថា​ក្រុម Inter Milan កំពុង​សម្លឹង​មើល​ការ​ផ្លាស់​ប្តូរ​នៅ​ខែមករា​សម្រាប់​ខ្សែប្រយុទ្ធ Armando Broja របស់ Chelsea ។

កីឡាករ​សញ្ជាតិ​អាល់​បា​នី ដែល​បាន​ឆ្លងកាត់​ហ្វឹកហាត់​ជា​យុវជន​ថ្នាល​របស់ Chelsea ហើយ​ថ្មី​ៗ​នេះ Broja បាន​ត្រូវ​ទទួល​នាទី​ជំនួស​កីឡាករ Nicolas Jackson ក្នុង​ជម្រើស​ដំបូង 11 បន្ទាប់​ពី​តារា​សេ​ណេ​ហ្គា​ល់​រូប​នេះ​អវត្តមាន​។

Broja ទើបតែ​បាន​ត្រលប់​មក​ពីរ​បួស ហើយ​ត្រូវ​បាន​ចាប់ផ្តើម​ប្រកួត​ជាមួយ​ក្រុម Fulham កាលពី​ស​ប្តា​ហ៍​មុន ខណៈ​ដែល​គាត់​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ក្នុង​ជ័យជម្នះ 2-0 ។

យោង​តាម​សារព័ត៌មាន​អ៊ី​តា​លី La Gazzetta dello Sport បានអោយ​ដឹង​ថា​ក្លឹ​ប​យក្ស Serie A Inter កំពុង​ពិចារណា​លើ​ការ​នាំ​យក Broja ក្នុង​ខែមករា ហើយ​ត្រូវ​បាន​គេ​ជឿជាក់​ថា Chelsea នឹង​ដាក់​ការ​ដេញថ្លៃ​មួយ​លើ​កីឡាករ​វ័យ 22 ឆ្នាំ ។

ពួក​គេ​អះអាង​ថា​កិច្ចព្រមព្រៀង​ខ្ចី​ជើង​អាច​ដំណើរការ​បាន​សម្រាប់​ក្លឹ​ប​ទាំង​ពីរ ហើយ​ទំនាក់ទំនង​រវាង Chelsea និង Inter នៅ​តែ​រឹង​មាំ បើ​ទោះបីជា Romelu Lukaku បរាជ័យ​ក្នុង​ការ​ផ្លាស់​ប្តូរ​ទៅ​កាន់​ក្រុម​អ៊ី​តា​លី​ជា​អចិ​ន្រៃ្ត​យ៍​នៅ​រដូវក្តៅ​នេះ​ក៏​ដោយ​។

ក្នុង​ស​និ្ន​សិ​ទ​សារព័ត៌មាន Pochettino បាន​សរសើរ Broja កាលពី​ស​ប្តា​ហ៍​មុន​ដោយ​និយាយ​ថា​៖ «​នៅ​ពេល​នេះ​កីឡាករ​ចាប់ផ្តើម​មាន​អារម្មណ៍​នៅ​ក្នុង​វគ្គ​ហ្វឹកហាត់ អ្នក​អាច​មាន​អារម្មណ៍​ថា​មាន​សក្តានុពល​។ Broja មាន​សក្ដានុពល​ដ៏​អស្ចារ្យ ឥឡូវនេះ​វា​ជា​របៀប​ដែល​គាត់​ជា​សះស្បើយ​ពី​រយៈពេល​យូរ​ដែល​គាត់​នៅ​ក្រៅ​។ គាត់​ជា​កីឡាករ​ដែល​មាន​ទេព​កោសល្យ​ណាស់ យើង​ជឿជាក់​លើ​គាត់​។ ឥឡូវនេះ​គាត់​ត្រូវការ​ពេលវេលា ។ ពេល​ខ្លះ​របួស​យូរ​ក៏​ប៉ះពាល់​ដល់​ផ្លូវចិត្ត​របស់​គាត់​ដែរ​។ គាត់​មាន​អារម្មណ៍ល្អ ជា​វិធី​ល្អ​គាត់​កំពុងធ្វើការ​យ៉ាង​ខ្លាំង ហើយ​ខ្ញុំ​សង្ឃឹមថា​គាត់​អាច​នឹង​មាន​ភាព​ប្រសើរ​ឡើង នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ ហើយ​ក្លាយជា​កីឡាករ​ដែល​យើង​ពិតជា​ទុកចិត្ត​»៕