ម៉ាឡេស៊ីប្រើប្រាស់រូបិយប័ណ្ណជាតិនៅក្នុងពាណិជ្ជកម្មជាមួយចិន ឥណ្ឌូណេស៊ី និងថៃ

0

បរទេស៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសឥណ្ឌូណេស៊ី ថៃ និងចិន បានព្រមព្រៀងប្រើប្រាស់រូបិយប័ណ្ណរីងហ្គីតរបស់ម៉ាឡេស៊ីនៅក្នុងពាណិជ្ជកម្មទ្វេភាគីជាមួយទីក្រុងគូឡាឡាំពួរ។

កាសែតម៉ាឡេស៊ីមួយបានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសម៉ាឡេស៊ីបានចរចាទៅលើការរៀបចំការងារខាងលើនេះ នៅខាងក្រៅនៃកិច្ចប្រជុំកំពូលអាស៊ានដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤-៧ ខែកញ្ញានៅទីក្រុងហ្សាការតា។

ការប្រើប្រាស់កាន់តែទូលំទូលាយនៃរូបិយប័ណ្ណរីងហ្គីត បានជួយទប់ស្កាត់ការធ្លាក់ថ្លៃនៃរូបិយប័ណ្ណ ដែលជាទិដ្ឋភាពមួយដែលត្រូវបានគូសបញ្ជាក់ដោយលោក អ៊ីប្រាហ៊ីម។

ការរាយការណ៍នោះ​បាននិយាយ​បន្ត​ថា ទោះ​ជា​យ៉ាង​ណា លោក​នាយករដ្ឋ​មន្ត្រី​បាន​ទទួល​ស្គាល់​ថា តម្លៃ​រូបិយប័ណ្ណ​ជាតិ​បាន​ធ្លាក់​ចុះ ៦,៥% បើ​ធៀប​ទៅនឹង​ប្រាក់​ដុល្លារ​អាម៉េរិកនៅ​ក្នុង​ឆ្នាំ​នេះ។ រូបិយប័ណ្ណរីងហ្គីតបានជួញដូរក្នុងអត្រា ៤,៧៣រីងហ្គីតក្នុង ១ដុល្លារអាម៉េរិកនៅម៉ោង ១២:០០ GMT៕

ប្រភព៖ ទីភ្នាកង់ារសារព័ត៌មានកម្ពុជា