នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី

0

បរទេស៖ អ្នកឆ្លើយឆ្លងព័ត៌មានតាសស៍បានរាយការណ៍ថា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក ម៉ូហាំម៉េដ អាល់-ស៊ូដានី បានទៅដល់ប្រទេសរុស្ស៊ីហើយដើម្បីបំពេញដំណើរទស្សនកិច្ចនៅទីនោះ។

យន្តហោះរបស់លោកបានចុះចតនៅអាកាសយានដ្ឋានវីនូកូវ៉ូនៅទីក្រុងមូស្គូ។ បេសកជនពិសេសប្រធានាធិបតីរុស្ស៊ីប្រចាំតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក លោក មីឃែល បូកដាណូវ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងបាកដាដ លោក អ៊ែលប្រ៊ូស គូត្រាឆេវ និងឯកអគ្គរដ្ឋទូតអ៊ីរ៉ាក់ប្រចាំនៅទីក្រុងមូស្គូ លោក ខាតាន់ តាហា ខាឡាហ្វ អាល់-ចាណាប៊ី បានជួបជាមួយលោក អាល់-ស៊ូដានី នៅឯអាកាសយានដ្ឋាន។

កិច្ចពិភាក្សារវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃអង្គារ។ យោងតាមសេវាសារព័ត៌មានរបស់វិមានក្រឹមឡាំងបានឱ្យដឹងថា ភាគីទាំងពីរពិភាក្សាគ្នាយ៉ាងហ្មត់ចត់អំពីបញ្ហាដែលទាក់ទងនឹងកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសរុស្ស៊ី និងអ៊ីរ៉ាក់ និងសង្កត់ធ្ងន់ទៅលើបញ្ហាពិភពលោក ដែលផ្តោតសំខាន់ទៅលើស្ថានភាពនៅមជ្ឈិមបូព៌ា។

នៅថ្ងៃពុធនេះ ប្រធានាធិបតីរុស្ស៊ី និងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ នឹងចូលរួមនៅក្នុងសម័យប្រជុំពេញអង្គនៃវេទិកាសប្តាហ៍ថាមពលរុស្ស៊ី។

ជំនួបនោះគឺ​ជា​ជំនួប​លើក​ដំបូង​រវាង​លោក ​ពូទីន និងលោក ​អាល់-ស៊ូដានី៕

ប្រភព៖ ទីភ្នាកង់ារសារព័ត៌មានកម្ពុជា