ថៃ​បាញ់​បង្ហោះ​ផ្កាយរណប​អង្កេត​ផែនដី​ដោយ​ជោគជ័យ​ទៅ​ក្នុង​គន្លង

0

បរទេស៖ ប្រទេសថៃបានប្រកាសថា ខ្លួនបានបាញ់បង្ហោះផ្កាយរណបអង្កេតផែនដីទីពីរដែលមានឈ្មោះថា ឈ្មោះ THEOS-2 ទៅកាន់គន្លងតារាវិថីពីមជ្ឈមណ្ឌលអវកាស French Guiana ប្រកបដោយជោគជ័យ។

រដ្ឋមន្ត្រីក្រសួងអប់រំឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍របស់ប្រទេសថៃ លោកស្រី ស៊ូប៉ាម៉ាស់ អ៊ីសារ៉ាបហាក់ឌី បាននិយាយថា ស្ថានីយ៍នៅលើដីនឹងដំណើរការសាកល្បងប្រព័ន្ធផ្កាយរណបមួយនេះរយៈពេលប្រហែល ៣ខែ មុនពេលវាត្រូវបានដំណើរការពេញលេញ និងចាប់ផ្តើមអនុវត្តសកម្មភាពអង្កេតផែនដី។

លោកស្រីបានកត់សម្គាល់ថា បេសកកម្មនេះ គឺជាជំហានដ៏អស្ចារ្យមួយសម្រាប់ការឆ្លើយតបរបស់ប្រទេសថៃចំពោះស្ថានភាពគ្រាអាសន្នផ្សេងៗដោយប្រើព័ត៌មានថ្មីៗ មានភាពលម្អិត និងត្រឹមត្រូវ ដែលប្រមូលបានពីសេវាកម្មចាប់សញ្ញាពីចម្ងាយ។

ផ្កាយរណបទម្ងន់ ៤២៥គីឡូក្រាមមួយនេះ នឹងជួយផ្តល់ព័ត៌មានសម្រាប់វិស័យកសិកម្ម ការគ្រប់គ្រងទឹក ការធ្វើផែនការទីក្រុង និងការគ្រប់គ្រងធនធានធម្មជាតិ។ នេះបើយោងតាមទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងព័ត៌មានវិទ្យារបស់ប្រទេសថៃ (GISTDA)៕

ប្រភព៖ ទីភ្នាកង់ារសារព័ត៌មានកម្ពុជា