បរទេស៖ អាជ្ញាធរមីយ៉ាន់ម៉ាបានជម្លៀសមនុស្សរាប់ពាន់នាក់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងដែលបង្កឱ្យមានគ្រោះទឹកជំនន់ដែលបានវាយប្រហារតំបន់បាហ្គោខាងត្បូងកាលពីថ្ងៃអាទិត្យ។
យោងតាមលោក U Thaung Shwe ប្រធានមន្ទីរសុខុមាលភាពសង្គម សង្គ្រោះ និងតាំងទីលំនៅថ្មីនៃតំបន់បាហ្គោបានឱ្យដឹងថា មនុស្សសរុបចំនួន ១៤.៣០៤នាក់បានកំពុងជ្រកកោននៅក្នុងជំរុំសង្គ្រោះចំនួន ៣៦កន្លែង ដោយសារគ្រោះទឹកជំនន់។
លោកបាននិយាយបន្តថា ប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការ ខណៈកម្ពស់ទឹកនៅតែបន្តកើនឡើង។
ក្រសួងដឹកជញ្ជូន និងគមនាគមន៍បានរាយការណ៍ថា កាលពីអាទិត្យ អ្នកដំណើរប្រមាណជិត ៨០០នាក់នៅលើរថភ្លើងដឹកអ្នកដំណើរពីរដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុងយ៉ាំងហ្គោនត្រូវបានដឹកជញ្ជូនតាមនាវាដោយសារតែទឹកជំនន់។ ការធ្វើដំណើររបស់រថភ្លើងដឹកអ្នកដំណើរចំនួន៤ ដែលរត់កាត់ទីក្រុងបាហ្គោក៏ត្រូវបានលុបចោលផងដែរ។ ការធ្វើដំណើរតាមផ្លូវដែកដែលរត់កាត់តំបន់បាហ្គោនៅតែត្រូវបានផ្អាកកាលពីថ្ងៃទី៩ ខែតុលា។
នាយកដ្ឋានឧតុនិយមមីយ៉ាន់ម៉ាបានព្រមានថា កម្រិតទឹកទន្លេបាហ្គោក្នុងតំបន់ គឺខ្ពស់ជាងកម្រិតគ្រោះថ្នាក់ដែលមានកម្ពស់ ១០១មីលីម៉ែត្រ។ ទឹកភ្លៀងដែលបានវាស់វែងនៅទីក្រុងបាហ្គោកាលពីថ្ងៃអាទិត្យ គឺមានកម្រិត ២០០មីលីម៉ែត្រដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៥០ឆ្នាំកន្លងមកនេះ៕
ប្រភព៖ ទីភ្នាកង់ារសារព័ត៌មានកម្ពុជា