អ្នកស្រុកនិយាយថា ក្រុមប្រដាប់អាវុធបានចាប់ជំរិតមនុស្ស ០៩នាក់នៅរដ្ឋ Zamfara ស្ថិតនៅភាគពាយ័ព្យប្រទេសនីហ្សេរីយ៉ា

0

បរទេស៖ អ្នកស្រុកបាននិយាយថា កាលពីថ្ងៃសុក្រ យ៉ាងហោចណាស់មនុស្ស ០៩នាក់ត្រូវបានចាប់ជំរិតនៅក្នុងការវាយប្រហារមួយដោយខ្មាន់កាំភ្លើងនៅក្នុងរដ្ឋ Zamfara ស្ថិតនៅភាគពាយព្យ នៃប្រទេសនីហ្សេរីយ៉ា។

ការចាប់ជំរិតសម្រាប់ប្រាក់រំលោះដោយក្រុមប្រដាប់អាវុធមានច្រើនករណីនៅភាគពាយព្យនៃប្រទេសនីហ្សេរីយ៉ា ដោយសារកម្រិតខ្ពស់នៃភាពក្រីក្រ ភាពគ្មានការងារធ្វើ និងការកើនឡើងយ៉ាងគំហកនៃចំនួន អាវុធខុសច្បាប់។

កាលពីថ្ងៃសុក្រ នគរបាលរដ្ឋ Zamfara និងរដ្ឋាភិបាលក្នុងតំបន់មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរ របស់សារព័ត៌មានរ៉យទ័រ ដើម្បីសុំការអត្ថាធិប្បាយនោះទេ ។ អ្នកស្រុកនៃសហគមន៍ Tsohuwar Kasuwa ក្នុងតំបន់រដ្ឋាភិបាល Kaura Namoda នៃរដ្ឋបាននិយាយថា កាលពីព្រឹកព្រលឹម ខ្មាន់កាំភ្លើងបានសម្រុកចូលភូមិរបស់ពួកគេក្នុងការវាយឆ្មក់ដោយជិះម៉ូតូ ជាច្រើនគ្រឿង។

អ្នកស្រុកឈ្មោះ Rabe Sarkawa ដែលរស់នៅក្នុងសហគមន៍បានប្រាប់សារព័ត៌រ៉យទ័រតាមទូរស័ព្ទថា “ក្រុមនោះចាប់ពង្រត់កូនពីរនាក់របស់ខ្ញុំ ទៅកន្លែងដែលមិនស្គាល់”។ “ខ្ញុំពិតជាពិបាកចិត្តខ្លាំងណាស់ នៅពេលនេះ” ៕

ប្រភព៖ អគ្គស្នងការដា្ឋននគរបាលជាតិ