បរទេស៖ កាលពីថ្ងៃអាទិត្យ រដ្ឋបាលតាលីបង់បាននិយាយថា មនុស្សជាង ២.៤០០នាក់ បានស្លាប់នៅក្នុងការរញ្ជួយដីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលជាហេតុការណ៍មួយ ក្នុងចំណោមគ្រោះរញ្ជួយដី ដ៏សាហាវបំផុតដែលបានអង្រួនប្រទេសតំបន់ភ្នំងាយរងគ្រោះដោយរញ្ជួយ ដីមួយនេះក្នុងរយៈពេលជាច្រើនឆ្នាំ។
បើតាមការស្ទង់មតិភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) បាននិយាយថា ការរញ្ជួយដីនៅថ្ងៃសៅរ៍នៅ ភាគខាងលិចនៃប្រទេសនេះបានវាយប្រហារចម្ងាយ ៣៥គីឡូម៉ែត្រ នៅភាគ ពាយព្យនៃទីក្រុង Herat ដែលក្នុងចំនោមនោះមានគ្រោះរញ្ជួយដីមួយមានកម្លាំង ៦,៣ រ៉ិចទ័រ ។ ហេតុការណ៍នោះស្ថិតក្នុងចំណោមការរញ្ជួយដីដែលមានមនុស្សស្លាប់ច្រើនបំផុតក្នុងពិភពលោកនាឆ្នាំនេះ បន្ទាប់ពីការរញ្ជួយនៅប្រទេសតួកគី និងស៊ីរីបានសម្លាប់មនុស្សប្រមាណ ៥០.០០០នាក់ក្នុងខែកុម្ភៈ។
អ្នកនាំពាក្យក្រសួងគ្រប់គ្រងគ្រោះមហន្តរាយលោក Janan Sayeeq បាននិយាយនៅក្នុងសារមួយទៅកាន់ សារព័ត៌មានរ៉យទ័រថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២.៤៤៥នាក់ ហើយលោកបានកែប្រែចំនួន អ្នករបួសមក “ជាង ២.០០០នាក់” ។ ដែលនាពេលមុននេះ លោកបាននិយាយថា មនុស្ស ៩.២៤០នាក់បានរងរបួស។
លោក Sayeeq ក៏បាននិយាយដែរថា លំនៅដ្ឋានចំនួន ១.៣២០ ខ្នងរងការខូចខាង ឬត្រូវបំផ្លាញ។ ចំនួនអ្នកស្លាប់បានកើនឡើងពី ៥០០នាក់ ដែលត្រូវបានរាយការណ៍ កាលពីថ្ងៃអាទិត្យដោយអង្គការ មនុស្សធម៍ Red Crescent ។ លោក Sayeeq បានប្រាប់សន្និសីទសារព័ត៌មានមួយថា ក្រុមជួយសង្គ្រោះចំនួន ១០ កំពុងស្ថិតនៅ ក្នុងតំបន់ដែលមានព្រំប្រទល់ជាប់ប្រទេសអ៊ីរ៉ង់ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ