Home ព័ត៌មានអន្តរជាតិ ការធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹករបស់ចិនកើនឡើងនៅក្នុងខែមករាដល់ខែសីហា

ការធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹករបស់ចិនកើនឡើងនៅក្នុងខែមករាដល់ខែសីហា

0

បរទេស៖ ទិន្នន័យផ្លូវការបានបង្ហាញថា ការធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹករបស់ប្រទេសចិនបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំនេះ។

យោងតាមក្រសួងដឹកជញ្ជូនរបស់ប្រទេសចិនបានឱ្យដឹងថា បណ្តាញដឹកជញ្ជូនផ្លូវគោករបស់ប្រទេសបានគ្រប់គ្រងការធ្វើដំណើររបស់អ្នកដំណើរប្រហែល ២,៩៧ប៊ីលានដង ក្នុងអំឡុងពេលនោះ ដែលកើនឡើងបាន ១៩,៧% ពីមួយឆ្នាំទៅមួយឆ្នាំ។

ការធ្វើដំណើររបស់អ្នកដំណើរសរុបចំនួន ១៨៤,១៤លានដង ត្រូវបានធ្វើឡើងតាមរយៈផ្លូវទឹករបស់ប្រទេសចិនក្នុងរយៈពេលដូចគ្នានេះ ដែលកើនឡើងយ៉ាងខ្លាំង ១២៣,៣%។

ទិន្នន័យនោះបានបង្ហាញថា នៅក្នុងខែសីហាតែមួយ ការធ្វើដំណើររបស់អ្នកដំណើរដែលធ្វើឡើងតាមរយៈផ្លូវគោក និងផ្លូវទឹករបស់ប្រទេសចិនមានចំនួន ៤១៦,២៥លានដង និង៣៥,៩៣លានដងរៀងៗគ្នា៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

Previous articleចិន​​បាញ់​បង្ហោះ​ផ្កាយរណប​ថ្មីសម្រាប់ចាប់​សញ្ញា​ពី​ចម្ងាយ
Next articleកូរ៉េខាងត្បូង និងជប៉ុន ព្រមព្រៀងរក្សាសន្ទុះសម្រាប់ទំនាក់ទំនងក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រ