ចិន​​បាញ់​បង្ហោះ​ផ្កាយរណប​ថ្មីសម្រាប់ចាប់​សញ្ញា​ពី​ចម្ងាយ

0

ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបចាប់សញ្ញាពីចម្ងាយថ្មីមួយប្រកបដោយជោគជ័យទៅកាន់ទីអវកាសពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបស៊ីចាង នៅក្នុងខេត្តស៊ីឈួននៅភាគនិរតីនៃប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍។

គ្រាប់រ៉ុក្កែតស៊េរីឡុងម៉ាច-២ឌី (Long March-2D) ដែលបានបញ្ជូនផ្កាយរណបយ៉ាវហ្គាន-៣៩ (Yaogan-39) ត្រូវបានបាញ់បង្ហោះនៅវេលាម៉ោង ៨:២៤នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង)។

ការបាញ់បង្ហោះនេះ គឺជាបេសកកម្មលើកទី៤៩០ ដែលធ្វើឡើងដោយក្រុមគ្រាប់រ៉ុក្កែតស៊េរីឡុងម៉ាច៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា