ធនាគារ​គោល​នយោបាយ​ចិន​ដំឡើង​ប្រាក់​កម្ចី​សម្រាប់​ការ​ដាំដុះ​ដី​ស្រែ​ចម្ការ

0

ធនាគារអភិវឌ្ឍន៍ចិន (CDB) ដែលជាធនាគារគោលនយោបាយមួយរបស់ប្រទេសបានបង្កើនការគាំទ្រចំពោះប្រាក់កម្ចីសម្រាប់ការដាំដុះដីស្រែដែលមានស្តង់ដារខ្ពស់។

គិតត្រឹមពាក់កណ្តាលខែកញ្ញា អ្នកផ្តល់ប្រាក់កម្ចីបានចេញប្រាក់កម្ចីសរុបចំនួន ២៤,៥ប៊ីលានយ័ន (ប្រហែល ៣,៤២ប៊ីលានដុល្លារអាម៉េរិក) ដើម្បីគាំទ្រដល់ការដាំដុះដីស្រែចំការ ដែលត្រូវបានគេរំពឹងថានឹងជួយលើកកម្ពស់ដីកសិកម្មឱ្យមានស្តង់ដារខ្ពស់ចំនួន ៤,២៥លានមេ (ប្រហែល ២៨៣.៣៣៣ហិកតា)។

ធនាគារ CDB បានចេញប្រាក់កម្ចីចំនួន ៥,៣ប៊ីលានយ័ន ចាប់តាំងពីដើមឆ្នាំ២០២៣ មក ដើម្បីគាំទ្រដល់ការដាំដុះដីកសិកម្មដែលមានស្តង់ដារខ្ពស់ និងគម្រោងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដីស្រែនៅខេត្តជីលីន ខេត្តជាំងស៊ូ ខេត្តស៊ីឈ័ន ខេត្តក្វាងស៊ី និងខេត្តនីងស៊ា។

ធនាគារនោះបាននិយាយថា ខ្លួននឹងបន្តប្រើប្រាស់តួនាទីនៃហិរញ្ញប្បទានអភិវឌ្ឍន៍ដើម្បីគាំទ្រដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុឱ្យកាន់តែរឹងមាំសម្រាប់ការដាំដុះដីកសិកម្មដែលមានស្តង់ដារខ្ពស់៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា