ទិន្នផលឧស្សាហកម្មកូរ៉េខាងត្បូងកើនឡើង ២,២% នៅក្នុងខែសីហាដោយារការងើបឡើងវិញនៃបន្ទះឈីប

0

បរទេស៖ ទិន្នន័យបានបង្ហាញកាលពីថ្ងៃពុធថា ទិន្នផលឧស្សាហកម្មរបស់ប្រទេសកូរ៉េខាងត្បូងបានស្ទុះងើបឡើងវិញក្នុងខែសីហា បន្ទាប់ពីមានការងើបឡើងវិញដ៏រឹងមាំនៅក្នុងវិស័យបន្ទះឈីប។

ទិន្នផលឧស្សាហកម្មបានកើនឡើង ២,២% នៅក្នុងខែសីហាបើធៀបទៅនឹងខែមុន បន្ទាប់ពីធ្លាក់ចុះ ០,៨% កាលពីក្នុងខែកក្កដា។ នេះបើយោងតាមស្ថិតិរបស់ប្រទេសកូរ៉េខាងត្បូង។

ទិន្នផលនៅក្នុងឧស្សាហកម្មនៃរុករករ៉ែ ផលិតកម្ម ឧស្ម័ន និងគ្រឿងអគ្គិសនី បានកើនឡើង ៥,៥% បន្ទាប់ពីដំណើរការដ៏រឹងមាំនៃវិស័យបន្ទះឈីប ដែលបានកើនឡើង ១៣,៤% ក្នុងរយៈពេលនេះ។

វិស័យសេវាកម្មមើលឃើញថា ទិន្នផលរបស់វាកើនឡើង ០,៣% ដែលនាំឱ្យឧស្សាហកម្មសិល្បៈ កីឡា និងកម្សាន្ត កើនឡើងបាន ៦,២%។

ការលក់រាយដែលជារង្វាស់នៃការចំណាយឯកជនបានធ្លាក់ចុះ ០,៣% ក្នុងអំឡុងពេលនេះ ដោយសារតែតម្រូវការទន់ខ្សោយសម្រាប់ទំនិញប្រើប្រាស់បានយូរ ដូចជារថយន្តជាដើមដែលបានធ្លាក់ចុះ ១,១%។

ម្យ៉ាងវិញទៀត ការវិនិយោគលើគ្រឿងបរិក្ខារបានកើនឡើង ៣,៦%។ ការកើនឡើងនេះត្រូវបានជំរុញដោយឧស្សាហកម្មផលិតនាវាដែលបានកើនឡើង ១៣,១% ដោយវិស័យគ្រឿងម៉ាស៊ីនក៏បានប្រកាសនូវការកើនឡើងចំនួន ០,៦% ផងដែរ។

ក្រសួងហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងរក្សាការប្រុងប្រយ័ត្នចំពោះភាពមិនប្រាកដប្រជាជាសកល រួម​ទាំង​ការ​ឡើង​ថ្លៃ​ប្រេង និង​ការ​រឹតបន្តឹង​រូបិយវត្ថុ​ពិភពលោក​ដែល​កំពុងអូសបន្លាយពេលផងដែរ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា