ផ្សារហ៊ុនពាណិជ្ជកម្មទីក្រុងស៊ាមិនរបស់ចិនជាមួយបណ្ដាប្រទេសប្រ៊ីកស៍កើនឡើង ២៨,៧% ក្នុងខែមករាដល់ខែសីហា

0

បរទេស៖ យោងតាមគយទីក្រុងស៊ាមិនរបស់ប្រទេសចិនបានឱ្យដឹងថា ទីក្រុងស៊ាមិននៅក្នុងខេត្តហ្វូជៀននៅភាគអាគ្នេយ៍ប្រទេសចិន បានឃើញពាណិជ្ជកម្មរបស់ខ្លួនជាមួយបណ្តាប្រទេសប្រ៊ីកស៍ (BRICS) កើនឡើង ២៨,៧% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលឈានដល់តម្លៃ ៧៥,៨១ប៊ីលានយ័ន (ប្រហែល ១០,៦ប៊ីលានដុល្លារអាម៉េរិក) ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២៣។

ការនាំចេញរបស់ទីក្រុងស៊ាមិនទៅកាន់បណ្តាប្រទេសប្រ៊ីកស៍ មានចំនួន ២០,៣៤ប៊ីលានយ័ន ចាប់ពីខែមករាដល់ខែសីហា ដោយកើនឡើងបាន ១០,៤% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលការនាំចូលពីបណ្តាប្រទេសប្រ៊ីកស៍ មានចំនួនសរុប ៥៥,៤៧ប៊ីលានយ័ន ដោយកើនឡើងបាន ៣៧% ពីមួយឆ្នាំទៅមួយឆ្នាំ។

ទំនិញនាំចូលសំខាន់ៗក្នុងអំឡុងពេលនោះរួមមាន ធ្យូងថ្ម និងលីនីត រ៉ែដែក និងផលិតផលកសិកម្ម ខណៈដែល​ការ​នាំ​ចេញ​រួម​មាន​ផលិតផល​មេកានិក និងគ្រឿង​អគ្គិសនី ព្រម​ទាំង​ទំនិញដែលពឹងផ្អែក​លើ​កម្លាំង​ពលកម្ម៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា