បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្លឹប Arsenal បាននឹងសម្លឹងឃើញនៅខ្សែបម្រើ Quinten Timber របស់ក្លឹប Feyenoord។ កីឡាករ Timber មានវ័យ ២២ឆ្នាំ គឺជាបងប្អូនភ្លោះរបស់កីឡាករ Jurrien Timber ដែលរាល់ថ្ងៃកំពុងលេងនៅក្លឹប Arsenal ស្រាប់។

កីឡាករ Quinten Timber បានបង្ហាញនៅទម្រង់យ៉ាងល្អនៅក្នុងលីគរបស់ហូឡង់នៅក្នុងរដូវកាលនេះ ជាពិសេសផ្តល់នូវទម្រង់លេងដ៏លេចធ្លោកំឡុងពេលក្រុម Feyenoord ទទួលជ័យជម្នះ 4-0 ទៅលើក្រុម Ajax ហើយគាត់បានរួមចំណែកជាមួយនឹងការ assist បាល់ពីរ។
វាមិនមែនមានតែក្លឹប Arsenal នោះទេ ដែលចាប់អារម្មណ៍ចង់បានខ្សែបម្រើឆ្នើមរូបនេះ។ ក្លឹប Liverpool, Manchester City និង Tottenham Hotspur ក៏បានបញ្ជាក់អំពីការចាប់អារម្មណ៍ទៅលើកីឡាករ Timber នេះដែរ៕
