វិស័យសូហ្វវ៉ែររបស់ចិនមានកំណើនដ៏រឹងមាំនៅក្នុងខែមករាដល់ខែសីហា

0

បរទេស៖ ទិន្នន័យផ្លូវការរបស់ប្រទេសចិនបានបង្ហាញថា ឧស្សាហកម្មសេវាកម្មផ្នែកសូហ្វវ៉ែរ និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិនបានរក្សាកំណើនប្រាក់ចំណូល និងប្រាក់ចំណេញកម្រិតពីរខ្ទង់ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំនេះ។

យោង​តាម​ក្រសួង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ព័ត៌មានរបស់ប្រទេសចិនបានឱ្យដឹងថា ប្រាក់ចំណេញនៃវិស័យនេះឈានដល់ ៨៦២,៨ប៊ីលានយ័ន (ប្រហែល ១២០,១៧ប៊ីលានដុល្លារអាម៉េរិក) នៅក្នុងអំឡុងពេលនោះ ដោយកើនឡើងបាន ១៣,៩% ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រាក់ចំណូលរួមបញ្ចូលគ្នានៃវិស័យនេះមានចំនួន ៧,៥២ទ្រីលានយ័នក្នុងរយៈពេលនេះ ដោយកើនឡើង ១៣,៥% ពីមួយឆ្នាំទៅមួយឆ្នាំ។

ជាពិសេស ប្រាក់ចំណូលនៃការផ្ដល់សេវាកម្មកុំព្យូទ័រ និងសេវាកម្មទិន្នន័យធំៗបានកើនឡើង ១៥,៧% ពីមួយឆ្នាំទៅមួយឆ្នាំដែលឈានដល់ ៧៥៣,២ប៊ីលានយ័ន រួមទាំងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកនៃសេវាកម្មព័ត៌មាន និងបច្ចេកវិទ្យា បានកើនឡើង ៩% ពីមួយឆ្នាំទៅមួយឆ្នាំដែលឈានដល់តម្លៃ ៦៩៨,១ប៊ីលានយ័នក្នុងរយៈពេលដូចគ្នានេះ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា