រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ភុមថាំ វេឆាយាឆៃ បានបង្ហាញនូវទំនុកចិត្តថា គោលនយោបាយ «ឈ្នះរហ័ស» របស់រដ្ឋាភិបាលថៃក្នុងការកាត់បន្ថយថ្លៃដើមនៃការរស់នៅដោយកាត់បន្ថយតម្លៃទំនិញប្រើប្រាស់ នឹងបង្កើតនូវលទ្ធផល «ឈ្នះ-ឈ្នះ» សម្រាប់ទាំងប្រតិបត្តិករ និងអ្នកប្រើប្រាស់។
លោក ភុមថាំ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រតិបត្តិករអាជីវកម្មចំនួន២៨៨ ដែលរួមមានទាំងក្រុមហ៊ុនផលិតចំណីអាហារ និងគ្រឿងបរិក្ខារចាំបាច់ចំនួន៨៨ និងហាងទំនិញចំនួន៨៣ និងអ្នកលក់រាយធំៗ បានព្រមព្រៀងគ្នាគាំទ្រចំពោះវិធាននៃការកាត់បន្ថយតម្លៃទំនិញ និងសេវាកម្មចំនួន ១៥១.៦៧៥មុខ ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ។
ក្រសួងពាណិជ្ជកម្មបានប៉ាន់ប្រមាណថា វិធានការនេះនឹងកាត់បន្ថយការចំណាយទៅលើការរស់នៅរបស់ប្រជាពលរដ្ឋបានរហូតដល់ ៨៧% ដែលស្មើនឹង ២ប៊ីលានបាត (៥,៤លានដុល្លារអាម៉េរិក) ជាសរុប។
ក្រសួងក៏បានប៉ាន់ប្រមាណផងដែរថា វិធានការនេះនឹងជំរុញការចំណាយរបស់អ្នកប្រើប្រាស់ដែលនឹងជំរុញកំណើនសេដ្ឋកិច្ចមុនដំណាច់ឆ្នាំ។
វេទិកាអនឡាញដែលបានចូលរួមក្នុងកម្មវិធីនេះនឹងចែកចាយលេខកូដចំនួន ១លានសម្រាប់កាត់បន្ថយតម្លៃក្នុងការបញ្ជាទិញអាហារ និងទំនិញតាមប្រព័ន្ធអនឡាញ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា