បរទេស៖ ទិន្នន័យឧស្សាហកម្មបានបង្ហាញថា ពាណិជ្ជកម្មលក់រថយន្ដរបស់ចិនបានកើនឡើង ១៦,៤% ពីមួយឆ្នាំទៅមួយឆ្នាំដល់ប្រហែល ២,៥៧លានគ្រឿងក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំនេះ។
ជាពិសេសការលក់រថយន្ដក្រុងបានកើនឡើង ២៣,៩% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលការលក់រថយន្តដឹកទំនិញបានកើនឡើង ១៥,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តចិន។
ក្នុងអំឡុងខែមករាដល់ខែសីហា ពាណិជ្ជកម្មនៃការលក់រថយន្តក្នុងស្រុករបស់ប្រទេសចិនបានកើនឡើង ១៣,៤% ពីមួយឆ្នាំទៅមួយឆ្នាំដល់ ២,០៨លានគ្រឿង។
រថយន្តចំនួន ៤៨៦.០០០គ្រឿង ត្រូវបាននាំចេញក្នុងអំឡុងពេលនេះ ដោយកើនឡើងបាន ៣១,១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា