បរទេស៖ ទិន្នន័យពីប្រតិបត្តិករផ្លូវដែករបស់ប្រទេសចិនបង្ហាញថា ផ្លូវដែករបស់ប្រទេសចិនត្រូវបានគេរំពឹងថា នឹងទទួលបានការធ្វើដំណើរចំនួន ១៧,២លានដងកាលថ្ងៃអាទិត្យ ដែលជាថ្ងៃទីបីនៃពិធីបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះ និងថ្ងៃបុណ្យជាតិដែលមានរយៈពេល ៨ថ្ងៃ។
យោងតាមក្រុមហ៊ុនឆាយណា រេលវ៉េ គ្រុប (China State Railway Group Co., Ltd) បានឱ្យដឹងថា រថភ្លើងចំនួន ១១.៥៧៤គ្រឿង គ្រោងនឹងដាក់ឱ្យដំណើរការ។
ការធ្វើដំណើររបស់អ្នកដំណើរសរុបចំនួន ២០,០៩៨លានដង ត្រូវបានធ្វើឡើងនៅក្នុងប្រទេសចិនកាលពីថ្ងៃសុក្រ និង១៧,០៦៦លានដងនៅថ្ងៃសៅរ៍ ដែលជារយៈពេលពីរថ្ងៃដំបូងនៃរយៈពេលវិស្សមកាលដ៏វែងក្នុងឆ្នាំនេះ ដែលនឹងបន្តរហូតដល់ថ្ងៃទី៦ ខែតុលា។
ប្រទេសចិនរំពឹងថា នឹងឃើញការធ្វើដំណើរតាមផ្លូវដែកចំនួន ១៩០លានដង ក្នុងការធ្វើដំណើររយៈពេល ១២ថ្ងៃនៃថ្ងៃឈប់សម្រាក ដែលបានចាប់ផ្តើមនៅថ្ងៃទី២៧ ខែកញ្ញា ហើយនឹងបញ្ចប់នៅថ្ងៃទី៨ ខែតុលា៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា