បរទេស៖ លោក ស៊ី ជីនពីង និងមេដឹកនាំផ្សេងទៀតនៃបក្សកុម្មុយនិស្តចិន (CPC) រួមទាំងរាជរដ្ឋាភិបាលបានចូលរួមក្នុងពិធីមួយនេះកាលពីថ្ងៃសៅរ៍ នៅទីលានតំបន់ធានអានមិន ក្នុងទីក្រុងប៉េកាំង ដើម្បីប្រគល់កន្ត្រកផ្កាដល់វីរបុរសជាតិដែលបានស្លាប់។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដើម្បីប្រារព្ធទិវាទុក្ករបុគ្គលលើកទី១០ របស់ប្រទេសចិននៅមួយថ្ងៃមុនថ្ងៃបុណ្យជាតិរបស់ខ្លួន។
មេដឹកនាំផ្សេងទៀតរួមមាន លោក លី ឈាង លោក ហ្សៅ ឡេជី លោក វ៉ាង ហ៊ូនីង លោក ខៃ គី លោក ឌីង ស៊ូសាំង លោក លី ស៊ី និងលោក ហាន់ ហ្សេង។ ពួកគេត្រូវបានចូលរួមដោយតំណាងមកពីគ្រប់មជ្ឈដ្ឋានក្នុងពិធីនេះ។
នៅវេលាម៉ោង ១០:០០ព្រឹក អ្នកចូលរួមទាំងអស់បានច្រៀងចម្រៀងជាតិ បន្ទាប់មក ឧទ្ទិសកុសលផលបុណ្យដល់យុទ្ធជនដែលបានពលីជីវិតដើម្បីរំដោះប្រជាជនចិន និងការអភិវឌ្ឍនៃសាធារណរដ្ឋប្រជាមានិតចិន។
ក្រោមការដឹកនាំដ៏រឹងមាំរបស់គណៈកម្មាធិការកណ្តាល CPC ជាមួយសមមិត្ត លោក ស៊ី ជីនពីង ជាស្នូលរបស់ខ្លួន ទ្រទ្រង់ស្មារតីនៃទុក្ករបុគ្គល និងទាញយកកម្លាំងពីវា បក្សកុម្មុយនិស្ត កងកំលាំងប្រដាប់អាវុធ និងប្រជាជនគ្រប់ជនជាតិទាំងអស់នាពេលនេះ កំពុងដើរលើដំណើរថ្មីក្នុងជំហានប្រកបដោយទំនុកចិត្ត។ ពួកគេកំពុងខិតខំឥតឈប់ឈរសម្រាប់ការកសាងប្រទេសចិនឱ្យរឹងមាំ និងសម្រេចបាននូវការស្តារប្រទេសឡើងវិញ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក យីន លី សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស និងជាលេខាធិការគណៈកម្មាធិការក្រុងប៉េកាំងនៃ CPC៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា