បរទេស៖ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃពុធថា ក្រុមហ៊ុនឧស្សាហកម្មធំៗរបស់ប្រទេសចិនទទួលបានប្រាក់ចំណេញរបស់ពួកគេស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៅក្នុងខែសីហា ដោយកើនឡើង ១៧,២% បើធៀបទៅនឹងឆ្នាំមុន។
យោងតាមការិយាល័យស្ថិតិជាតិរបស់ប្រទេសចិនបានឱ្យដឹងថា នេះបើធៀបទៅនឹងការធ្លាក់ចុះ ៦,៧% កាលពីក្នុងខែកក្កដា និងខែមិថុនាដែលបានធ្លាក់ចុះ ៨,៣%។
ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំនេះ ប្រាក់ចំណេញរបស់ក្រុមហ៊ុនឧស្សាហកម្មធំៗដែលមានប្រាក់ចំណេញអាជីវកម្មចម្បងប្រចាំឆ្នាំមានយ៉ាងហោចណាស់ ២០លានយ័ន (ប្រហែល ២,៧៩លានដុល្លារអាម៉េរិក) ដែលធ្វើឱ្យប្រាក់ចំណូលកើនឡើងដល់ ៤,៦៦ទ្រីលានយ័ន ដោយធ្លាក់ចុះ ១១,៧% ពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងល្បឿននៃការថយចុះបានរួមតូច ៣,៨% ពីរយៈពេល ៧ខែដំបូង៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា