David Beckham និង Zinedine Zidane បាន​ធ្វើ​មួយ​នេះ​នៅ Inter Miami

0

ម្ចាស់​ក្លឹ​ប Inter Miami លោក David Beckham និង​អតីត​មិត្ត​រួម​ក្រុម Real Madrid លោក Zinedine Zidane បាន​ជួប​គ្នា​មុន​ការ​ប្រកួត​កាលពី​ថ្ងៃ​ពុធ ។

បន្ទាប់​ពី Lionel Messi បាន​អវត្តមាន​ដោយសារ​របួស​ក្រុម Inter Miami បាន​ចាញ់​ក្រុម Houston Dynamo ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ US Open Cup ។ ទោះជា​យ៉ាងណា​ក៏​ដោយ បុគ្គល​ល្បី​នៅ​តែ​មក​ចូលរួម​ទស្សនា ខណៈ​ដែល​ម្ចាស់​ក្លឹ​បលោក David Beckham បាន​ស្វាគមន៍​អតីត​មិត្ត​រួម​ក្រុម Real Madrid របស់​គាត់​ទៅ​កាន់​ទីលាន​ប្រកួត​។

Zidane គឺជា​បុគ្គល​អស្ចារ្យ​មួយ​រូប ក្នុង​ចំណោម​បុគ្គល​ល្បី​ៗ​ជា​ច្រើន ដែល​មក​មើល​ការ​ប្រកួត​របស់​ក្រុម Inter maimi ដោយសារ​តែ​វត្តមាន​របស់ Messi​។ ចាប់តាំងពី​ការ​មក​ដល់​របស់​កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទី​ន មាន​ដូច​ជា​ព្រះ​អង្គ​ម្ចាស់ Harry, Selena Gomez, Will Ferrell, Owen Wilson និង Michael Jordan សុទ្ធតែ​បាន​ចូល​មក​ទស្សនា​ផ្ទាល់​៕