លោក Mikel Arteta បានលើកទឹកចិត្ត Emile Smith Rowe នៅលើការចាប់ផ្តើមដំបូងរបស់គាត់សម្រាប់ក្រុម Arsenal ប៉ុន្តែបានបញ្ជាក់ថា គាត់នៅមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការលេងពេញ 90 នាទីនោះទេ។ អាជីពរបស់ខ្សែបម្រើដ៏មានទេពកោសល្យរូបនេះ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសាររបួសក្រលៀន កាលពីរដូវកាលមុន។
Smith Rowe ហាក់ដូចជាបានជម្នះបញ្ហាកាយសម្បទារបស់គាត់ ដោយដើរតួយ៉ាងពេញលេញនៅក្នុងភាពជោគជ័យរបស់អង់គ្លេស ក្នុងការប្រកួតជើងឯកទ្វីបអឺរ៉ុបអាយុក្រោម 21 ឆ្នាំនៅរដូវក្តៅ និងបានបង្ហាញខ្លួនយ៉ាងលេចធ្លោនៅមុនបើករដូវកាល។
ការមកដល់របស់ Kai Havertz និងទម្រង់លេងប្រសើរឡើងរបស់ Fabio Vieira បានធ្វើឱ្យឱកាសហាក់ឃ្លាតឆ្ងាយនៅរដូវកាលនេះ ប៉ុន្តែកីឡាករដែលផ្តើមចេញពីថ្នាល Hale End Academy បានត្រលប់មកវិញក្នុងជ័យជម្នះ 1-0 លើ Brentford ។
Arteta បាននិយាយថា៖ «ខ្ញុំគិតថាគាត់ពិតជាមានពេលវេលាដ៏ល្អនៅក្នុងតង់ទីមួយ ហើយការប្រកួតគឺកាន់តែល្អប្រសើសម្រាប់គាត់។ របៀបដែលគាត់កំពុងអភិវឌ្ឍជាមួយនឹងគុណភាពរបស់គាត់ ហើយគាត់មានការតស៊ូ។ គាត់មានគុណភាពខុសពីខ្សែបម្រើប្រយុទ្ធផ្សេងទៀត ហើយឥឡូវនេះគាត់ចាប់ផ្តើមទទួលបានឱកាសជាថ្មី ជាមួយក្រុម»៕