បរទេស៖ កាលពីថ្ងៃពុធ ប្រទេសចិនបានបញ្ជូនផ្កាយរណបចាប់សញ្ញាពីចម្ងាយចុងក្រោយបំផុតរបស់ខ្លួនពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបជីវគ័ននៅភាគពាយ័ព្យប្រទេសចិនទៅកាន់លំហអាកាស ។
ផ្កាយរណបយ៉ាវកាន-៣៣ ០៤ (Yaogan-33 04) ត្រូវបានបាញ់បង្ហោះដោយគ្រាប់រ៉ុក្កែតឡុងម៉ាច-៤ស៊ី (Long March-4C) នៅវេលាម៉ោង ៤:១៥នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ហើយបានចូលទៅក្នុងគន្លងដែលបានគ្រោងទុកដោយជោគជ័យ។
ផ្កាយរណបនេះនឹងត្រូវបានប្រើប្រាស់សម្រាប់ការពិសោធន៍វិទ្យាសាស្ត្រ ការស្ទង់មតិធនធានដី ការប៉ាន់ស្មានទិន្នផលដំណាំ និងការងារបង្ការ និងសង្គ្រោះគ្រោះមហន្តរាយ។
ការបាញ់បង្ហោះនេះ គឺជាបេសកកម្មហោះហើរលើកទី៤៨៩ នៃស៊េរីគ្រាប់រ៉ុក្កែតឡុងម៉ាច៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា