Home ព័ត៌មានអន្តរជាតិ ប្រទេសកូស្តារីកាបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ខណៈដែលមានការកើនឡើងនៃជនចំណាក ស្រុក

ប្រទេសកូស្តារីកាបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ខណៈដែលមានការកើនឡើងនៃជនចំណាក ស្រុក

0

បរទេស៖ កាលពីថ្ងៃអង្គារ ប្រធានាធិបតីកូស្តារីកាលោក Rodrigo Chaves បាននិយាយថា លោកបានបញ្ជាឲ្យមន្ត្រីប្រកាសប្រទេសក្នុងគ្រាអាសន្នដោយសារតែចំនួនជនចំណាក ស្រុកឆ្លងកាត់ប្រទេសតូចនៅតំបន់អាមេរិកកណ្តាលមួយនេះបានកើនឡើងយ៉ាងគំហក។

នៅក្នុងសន្និសីទសារព័ត៌មាន លោក Chaves បាននិយាយ សំដៅទៅលើកុប្បកម្មនាពេលថ្មីៗនេះ ដោយជនចំណាកស្រុកឆ្លងកាត់ប្រទេសថា “ខ្ញុំបានណែនាំក្រសួងសន្តិសុខឲ្យប្រកាន់ជំហររឹងមាំ ជាមួយជនណាម្នាក់ ដែលចាត់ទុកអំពើល្អរបស់កូស្តារីកា ជាភាពទន់ខ្សោយ”។

មន្ត្រីម្នាក់ទៀតបាននិយាយថា រហូតមកដល់ក្នុងខែកញ្ញានេះ មនុស្សជាង ៦០,០០០នាក់ បានឆ្លងកាត់ ទីក្រុងព្រំដែនកូស្តារីកាចែកជាមួយ Panama, Paso Canoas ដែលនៅទីនោះមានមនុស្សតិចជាង ២០,០០០ នាក់រស់នៅ។

នៅដើមខែតុលា លោក Chaves នឹងធ្វើទស្សនកិច្ចនៅ Panama ដើម្បីធ្វើការពិភាក្សាអំពីវិបត្តិជនចំណាក ស្រុក៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Previous articleអគ្គិភ័យនៅពិធីមង្គលការបណ្តាលឲ្យមនុស្ស​ជាង​១០០​នាក់បានស្លាប់ និង​១៥០​នាក់បានរបួស
Next articleធនាគារអភិវឌ្ឍន៍អាស៊ីអនុម័ត​កម្ចី​គាំទ្រ​កំណែទម្រង់ធុរកិច្ច​របស់​ឥណ្ឌូណេស៊ី