បរទេស៖ មន្ត្រីម្នាក់បាននិយាយថា ប្រទេសចិននឹងជំរុញបន្ថែមទៀតនូវសារៈសំខាន់នៃឧស្សាហកម្មគ្រាប់ពូជ នៅលើមូលដ្ឋាននៃវឌ្ឍនភាពក្នុងដំណាក់កាលនាពេលបច្ចុប្បន្ន។
លោក ហ្សេង យ៉ាន់ដេ មន្ត្រីក្រសួងកសិកម្ម និងកិច្ចការជនបទរបស់ប្រទេសចិនបាននិយាយថា ប្រទេសនេះនឹងពន្លឿនការដាំដុះនៃធនធានដំណុះប្រកបដោយគុណភាព ជំរុញការច្នៃប្រឌិតថ្មីក្នុងឧស្សាហកម្មគ្រាប់ពូជ និងសហគ្រាសធម្មជាតិឈានមុខគេក្នុងវិស័យនេះ។
លោក ហ្សេង បាននិយាយថា កិច្ចខិតខំប្រឹងប្រែងក៏នឹងត្រូវបានធ្វើឡើងផងដែរ ដើម្បីបង្កើនសមត្ថភាពនៃមូលដ្ឋានឧស្សាហកម្មគ្រាប់ពូជ និងបង្កើនកិច្ចការពារកម្មសិទ្ធិបញ្ញានៅក្នុងឧស្សាហកម្មនេះ។
វិធានការមួយចំនួននឹងត្រូវធ្វើឡើង រួមទាំងការចេញផ្សាយបញ្ជីនៃធនធានដំណុះកសិកម្មដែលមានសម្រាប់ប្រើប្រាស់ ពន្លឿនចំពោះការបង្កាត់ពូជដែលត្រូវការជាបន្ទាន់ ក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍក្រុមហ៊ុនឈានមុខគេ និងវេទិកាដែលចូលរួមក្នុងឧស្សាហកម្មនេះ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា