មន្ត្រី​សន្តិសុខ​កំពូល​របស់​រុស្ស៊ី​​បំពេញ​ទស្សនកិច្ច​នៅ​អូម៉ង់

0

បរទេស៖ លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក នីកូឡាយ ប៉ាទ្រូឆេវ ទៅបំពេញទស្សនកិច្ចការងារនៅប្រទេសអូម៉ង់កាលពីថ្ងៃចន្ទ។ នេះបើយោងតាមសេវាសារព័ត៌មានរបស់ក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី។

សេចក្តីថ្លែងការណ៍មួយបាននិយាយថា «កិច្ចពិគ្រោះយោបល់ផ្នែកសន្តិសុខរវាងរុស្ស៊ី-អូម៉ង់ នឹងត្រូវធ្វើឡើងនៅទីក្រុងមូសឃែត ដោយមានការចូលរួមពីតំណាងក្រសួង និងនាយកដ្ឋាននៃប្រទេសទាំងពីរ»។

លោក ប៉ាទ្រូឆេវ បានជួបជាមួយសមភាគីអូម៉ង់លើកចុងក្រោយជាមួយអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិអូម៉ង់ លោក អ៊ីឌ្រីស អាល់-ឃីនឌី កាលពីក្នុងខែឧសភាឆ្នាំនេះ នៅខាងក្រៅកិច្ចប្រជុំអន្តរជាតិនៃអ្នកតំណាងជាន់ខ្ពស់ទទួលបន្ទុកបញ្ហាសន្តិសុខ ដែលត្រូវបានរៀបចំឡើងនៅក្នុងតំបន់មូស្គូ៕

ប្រភព៖​ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា