បរទេស៖ កាលពីថ្ងៃអាទិត្យ ប្រទេសគុយបាបានផ្តល់សច្ចាប័នពីឆន្ទៈរបស់ខ្លួនក្នុងការបន្តពង្រឹងទំនាក់ទំនងជាប្រវត្តិសាស្ត្រនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសក្រូអាត។
សេចក្តីថ្លែងការណ៍នោះត្រូវបានធ្វើឡើងដោយក្រសួងការបរទេសគុយបានៅលើគណនីរបស់ខ្លួននៃបណ្តាញសង្គមអ៊ិច (X) ដែលជាអតីតបណ្តាញសង្គមធ្វីតធើរ ក្នុងឱកាសខួបលើកទី៣១ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
កាលពីក្នុងឆ្នាំ២០២១ ក្នុងអំឡុងពេលជុំទី២ នៃកិច្ចពិគ្រោះយោបល់នយោបាយរវាងរដ្ឋមន្រ្តីក្រសួងការបរទេស ភាគីគុយបា និងក្រូអាតបានសម្តែងនូវបំណងចង់ជំរុញការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម។
រដ្ឋាភិបាលគុយបាបានអរគុណដល់ប្រទេសក្រូអាតសម្រាប់គោលជំហរជាប្រវត្តិសាស្ត្រប្រឆាំងនឹងការបិទផ្លូវសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងពាណិជ្ជកម្មដែលបានដាក់ចេញដោយសហរដ្ឋអាមេរិកទៅលើប្រទេសគុយបា៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា