បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក ម៉ូហាំម៉េដ ស្សៀ អាល់ ស៊ូដានី គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ នេះបើយោងតាមក្រសួងការបរទេសអ៊ីរ៉ាក់បានប្រកាសកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
យោងតាមទីភ្នាក់ងារការទូតអ៊ីរ៉ាក់បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ លោក ហ្វ៊ូអាដ ហ៊ូសសេន បាននិយាយនៅក្នុងកិច្ចប្រជុំមួយជាមួយអ្នកការទូតកំពូលរបស់រុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រសប្តាហ៍មុនថា «ភាគីអ៊ីរ៉ាក់កំពុងធ្វើការងារដើម្បីបញ្ចប់ការរៀបចំចាំបាច់សម្រាប់ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ម៉ូហាំម៉េដ ស្សៀ អាល់ ស៊ូដានី ទៅកាន់រដ្ឋធានីមូស្គូរបស់ប្រទេសរុស្ស៊ីនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ»៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា