កីឡាករ James Maddison បានឆ្លើយតបទៅ Bukayo Saka វិញយ៉ាងគួរឱ្យអស់សំណើចបន្ទាប់ពី Saka បានធ្វើត្រាប់តាមការអបអរគ្រាប់បាល់របស់ខ្សែបម្រើសញ្ជាតិអង់គ្លេស។
វាបានកើតឡើងក្នុងអំឡុងពេលការប្រកួតដ៏គួរឱ្យរំភើបនៅភាគខាងជើងទីក្រុងឡុងដ៍ កាលពីថ្ងៃអាទិត្យដែលបានឃើញដែលអ្នកទាំងពីរ បានដើរតួយ៉ាងសំខាន់ក្នុងការប្រកួត។ Saka បានរកគ្រាប់បាល់ទីមួយសម្រាប់ Arsenal ដោយបានស៊ុតទៅប៉ះនឹងជើង Cristian Romero ហើយក៏ផ្លាតចូលទី ។
នៅពេលនោះកីឡាករវ័យ 22 ឆ្នាំរូបនេះបានទៅអបអរសាទរនៅជ្រុងម្ខាងនៃទីលាន ដោយធ្វើជាបោះព្រួញ ដែលវាជាស្ទាយរបស់ Maddision។ បន្ទាប់ពីការប្រកួតចប់ Maddison ត្រូវបានគេសួរថា តើគាត់មានអារម្មណ៍យ៉ាងណាចំពោះមិត្តរួមក្រុមអង់គ្លេសរបស់គាត់ ដែលបានចម្លងការអបអរសាទររបស់គាត់។
គាត់បាននិយាយថា៖ «ខ្ញុំនិង Bukayo មានការឈ្លោះប្រកែកគ្នាបន្តិច យើងមិនសូវនិយាយរកគ្នានោះទេ។ សម្រាប់ខ្ញុំ អគុណគាត់ដែលបានធ្វើតាមខ្ញុំ»៕