បរទេស៖ ប្រទេសថៃ និងឡាវ បានផ្តួចផ្តើមកិច្ចពិភាក្សាក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ ខណៈដែលប្រទេសទាំងពីរស្វែងរកវិធានការដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើនទៅកាន់តំបន់។
នៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅក្នុងខេត្តលើយរបស់ប្រទេសថៃ មន្ត្រីនៃប្រទេសទាំងពីរបានពិភាក្សាគ្នាអំពីការតភ្ជាប់ផ្លូវទេសចរណ៍ និងពន្លឿនការសាងសង់ស្ពានមិត្តភាពថៃ-ឡាវទីពីរនៅក្នុងស្រុកប៉ាកចុម។
ក្នុងកិច្ចប្រជុំសន្តិសុខតាមព្រំដែនថៃ-ឡាវលើកទី២០ ប្រធានបទជាច្រើនត្រូវបានលើកឡើង ដែលរួមមានទាំងការផ្សព្វផ្សាយវិស័យទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សង្គម និងសន្តិសុខ។
ខណៈដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទាំងនោះ កាលពីពេលថ្មីៗនេះ ប្រទេសថៃបានអនុម័តគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ដោយជំរុញឱ្យប្រទេសឡាវពិចារណាទៅលើការអភិវឌ្ឍទីប្រជុំជនមឿននៅក្នុងទីក្រុងវៀងច័ន្ទន៍ដែលនៅជាប់ព្រំដែនរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃចំនួនភ្ញៀវចិនដែលធ្វើដំណើរទៅកាន់ប្រទេសថៃ ជាមួយនឹងលទ្ធភាពនៃការពង្រីកការធ្វើដំណើររបស់ពួកគេទៅកាន់ប្រទេសឡាវ។
នៅជិតទីប្រជុំជនមឿនទៅកាន់ស្រុកប៉ាកចុមក្នុងប្រទេសឡាវ បានដាក់ទីតាំងនេះជាច្រកដ៏មានសក្តានុពលសម្រាប់ភ្ជាប់ការទាក់ទាញដ៏ពេញនិយមទាំងនៅខេត្តលើយ និងទីក្រុងវៀងចន្ទន៍។ ផែនការកំពុងស្ថិតក្នុងដំណើរការដើម្បីធ្វើឱ្យប្រសើរឡើងនូវប៉ុស្តិ៍ត្រួតពិនិត្យបណ្តោះអាសន្នទៅជាប៉ុស្តិ៍ត្រួតពិនិត្យអចិន្រ្តៃយ៍របស់ប្រទេសឡាវ ដែលអនុញ្ញាតឱ្យមានការឆ្លងកាត់ព្រំដែនកាន់តែរលូន និងធ្វើឱ្យប្រសើរឡើងនូវភាពងាយស្រួល។
ខេត្តលើយក៏មានគម្រោងសាងសង់ស្ពានមិត្តភាពថៃ-ឡាវទីពីរនៅក្នុងស្រុកប៉ាកចុមផងដែរ។ គម្រោងហេដ្ឋារចនាសម្ព័ន្ធនោះត្រូវបានគេរំពឹងថានឹងមានអត្ថប្រយោជន៍យ៉ាងទូលំទូលាយ រួមទាំងការជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម ការវិនិយោគ និងប្រសិទ្ធភាពភស្តុភារ។ ស្ពានមិត្តភាពថៃ-ឡាវដំបូងគេនៅក្នុងខេត្តលើយ បានតភ្ជាប់ស្រុកថាលីក្នុងខេត្តលើយទៅកាន់ទីក្រុងកេណេថាវនៅក្នុងប្រទេសឡាវ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា