ក្រសួងការពារជាតិរុស្ស៊ីប្រកាសអំពីកិច្ចព្រមព្រៀងបទឈប់បាញ់ពេញលេញសម្រាប់តំបន់ណាហ្គោណូ-ការ៉ាបាក

0

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងបទឈប់បាញ់គ្នាពេញលេញមួយរវាងអាស៊ែរបៃហ្សង់ និងតំបន់ណាហ្គោណូ-ការ៉ាបាក ត្រូវបានសម្រេចតាមរយៈការសម្រុះសម្រួលរបស់កងរក្សាសន្តិភាពរុស្ស៊ី។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា «កិច្ចព្រមព្រៀងបទឈប់បាញ់គ្នាមួយរវាងភាគីអាស៊ែរបៃហ្សង់ និងតំណាងតំបន់ណាហ្គោណូ-ការ៉ាបាក ត្រូវបានសម្រេចតាមរយៈការសម្របសម្រួលនៃបញ្ជាការសម្រាប់បេសកកម្មរក្សាសន្តិភាពរបស់រុស្ស៊ី” ។

យោងតាមក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា «កិច្ចព្រមព្រៀងនោះនឹងត្រូវបានអនុវត្តនៅក្នុងការសម្របសម្រួលជាមួយបញ្ជាការសម្រាប់កងកម្លាំងរក្សាសន្តិភាពរុស្ស៊ី»។

ក្រសួងនោះបាននិយាយនៅពេលមុននេះថា កងកម្លាំងរក្សាសន្តិភាពរុស្ស៊ីនៅតំបន់ណាហ្គោណូ-ការ៉ាបាក បានបន្តបំពេញបេសកកម្មរបស់ពួកគេស្របពេលដែលមានភាពតានតឹងកើនឡើង ដោយផ្តល់ជំនួយដែលអាចធ្វើទៅបានទាំងអស់ដល់ជនស៊ីវិល។ ជនស៊ីវិលសរុបចំនួន ២.២៦១នាក់ ដែលរួមមានទាំងកុមារចំនួន ១.០៤៩នាក់ផងនោះ បច្ចុប្បន្នកំពុងស្នាក់នៅក្នុងជំរុំមូលដ្ឋានរបស់កងរក្សាសន្តិភាព៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា