បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបពិភាក្សាជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងជានាយកការិយាល័យកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន នៅទីក្រុង St. Petersburg កាលពីម្សិលមិញ។
មន្ត្រីវិមានក្រឹមឡាំងបាននិយាយថា «កាលពីម្សិលមិញ ប្រធានាធិបតីរុស្ស៊ីជួបពិភាក្សាជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ដែលកំពុងបំពេញទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ី»។
លោក ប៉េសកូវ បានកត់សម្គាល់ថា «លោកប្រធានាធិបតីទទួលស្វាគមន៍ភ្ញៀវចិនរបស់លោកនៅវិមានខុនស្ទែនទីន ក្នុងទីក្រុង St. Petersburg»។
លោកបានបញ្ជាក់សារជាថ្មីថា លោក វ៉ាង បានជួបជាមួយសមភាគីរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ រួចហើយ និងបានធ្វើការពិគ្រោះយោបល់ជាមួយលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក នីកូឡាយ ប៉ាទ្រូឆេវ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា