ភ្នំពេញ៖ ម្ចាស់មេដាយមាសស៊ីហ្គេម ឈុន ប៊ុនថន បាន បញ្ជាក់ថា៖«តាមការតាំងចិត្ត របស់ខ្ញុំធ្វើយ៉ាង ណាប្រឹងប្រែង ហ្វឹកហាត់ នៅចិននេះឱ្យបានខ្លាំងក្លា ដើម្បីបំបែក កំណត់ត្រាថ្មីមួយ សម្រាប់ខ្លួនឯង និងធ្វើឱ្យបានល្អ ក្នុង ការប្រកួតកីឡាស៊ី ដែលតែងតែធ្វើឡើង រៀង រាល់៤ឆ្នាំម្តង។
តាមរយៈការប្រឹងប្រែង និងការប្រកួត កីឡាអាស៊ី ដែលជាកម្រិតហ្គេមធំជាង គេប្រចាំទ្វីប អាស៊ីនេះ គឺជាការបើកផ្លូវ មួយរបស់ខ្ញុំ ក្នុងការឈាន ឆ្ពោះទៅរកគោលដៅ ចូលរួមប្រកួតកីឡាអូឡាំពិក (Olympic Games) ដែលជាការប្រកួតដ៏ ធំកម្រិត បច្ចេកទេសខ្ពស់បំផុតរបស់ ពិភពលោករៀងរាល់៤ឆ្នាំម្តងដូច គ្នា នៅទីក្រុងប៉ារីស ប្រទេសបារាំង នាឆ្នាំ២០២៤ខាងមុខ»៕