ប្រទេសវៀតណាមបានឃុំខ្លួនអ្នកជំនាញផ្នែកថាមពល ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីដំណើរ ទស្សនកិច្ចរបស់លោក Biden

0

បរទេស៖ កាលពី​ថ្ងៃ​ពុធ អង្គការ​សប្បុរសធម៌ 88 Project បាន​និយាយ​ថា ប្រទេស​វៀតណាម​បាន​ឃុំខ្លួន​អ្នកជំនាញ​ថាមពល​ម្នាក់ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden និង​ប្រកាស​ពី​គំនិត​ផ្តួចផ្តើម​រួម​គ្នា​ជា​ច្រើន រួម​ទាំង​ការ​ការពារ​សិទ្ធិ​មនុស្ស​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​អង្គការ​សប្បុរសធម៌​បាន​និយាយ​ថា កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា នគរបាល​ទីក្រុង​ហាណូយ​បាន​ចាប់ខ្លួន​លោកស្រី Ngo Thi To Nhien នាយក​ប្រតិបត្តិ​នៃ​គំនិត​ផ្តួចផ្តើម​វៀតណាម សម្រាប់​កា​រប​ម្លែ​ង​ថាមពល (VIET) ដែល​ជា​ក្រុម​អ្នកជំនាញ​ឯករាជ្យ​ផ្តោត​លើ​គោលនយោបាយ ថាមពលបៃតង​។

ប៉ុន្តែ​ក្រុម​អាជ្ញាធរ​មិន​បាន​ធ្វើការ​ប្រកាស​អំពី​ការ​ឃុំខ្លួន​នេះ​ទេ ហើយ​ក៏​មិន​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​រាយការណ៍​ពី​រឿង​នេះ​ដែរ​។ រដ្ឋាភិបាល​ក៏​មិន​បាន​ឆ្លើយ​តប​ភ្លាម​ៗ ចំពោះ​សំណើ​របស់​សារព័ត៌មាន​រ៉​យ​ទ័​រ​សម្រាប់​ការ​អត្ថាធិប្បាយ​ទេ​។ មនុស្ស​ម្នាក់​ដែល​ដឹង​ពី​បញ្ហា​នេះ​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា លោកស្រី Nhien ត្រូវ​បាន​ឃុំខ្លួន​។

អង្គការ​សប្បុរសធម៌ 88 Project បាន​និយាយ​ទៀត​ថា បច្ចុប្បន្ន​នេះ អ្នកជំនាញ​ផ្នែក​ថាមពល និង​អាកាសធាតុ​ចំនួន​ប្រាំ​នាក់​ផ្សេង​ទៀត​កំពុង​ត្រូវ​បាន​ឃុំខ្លួន​នៅ​ក្នុង​ប្រទេស​វៀតណាម ខណៈ​ដែល ប្រទេស​ដែល​គ្រប់គ្រង​ដោយ​កុ​ម្មុ​យ​និ​ស្ត​កំពុង​ចរចា​ជាមួយ​ដៃគូ​អន្តរជាតិ​ក្នុង​ការ​ព​ន្លឿ​ន​គោលនយោបាយ ដើម្បី​ដោះស្រាយ​បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ