ប្រទេសហៃទី និងកេនយ៉ាបង្កើតទំនាក់ទំនងផ្នែកការទូត

0

បរទេស​៖ បើ​យោង​តាម​សេចក្តីថ្លែងការណ៍​ដែល​បាន​ចែករំលែក​នៅ​លើ​វេទិការ​ប្រព័ន្ធ ផ្សព្វផ្សាយ​ទំនាក់ទំនង X ដោយ​លោក Ariel Henry នាយក​រដ្ឋមន្ត្រី​ហៃ​ទី​ដែល​ជា​ប្រទេស​ក្នុង​តំបន់ Caribbean បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ពុធ ប្រទេស​ហៃ​ទី និង​កេ​ន​យ៉ា បាន​បង្កើត​ទំនាក់ទំនង​ផ្នែក​ការទូត​។

ការ​បង្កើត​ទំនាក់ទំនង​ផ្នែក​ការទូត​នេះ​កើតឡើង ចំ​ពេល​មានការ​ពិភាក្សា​ជា​អន្តរជាតិ​ជុំវិញ​លទ្ធភាព​របស់ ប្រទេស​កេ​ន​យ៉ា​ក្នុង​ការ​ដឹកនាំ​កម្លាំង​សន្តិសុខ​ចម្រុះ​ជាតិ​សាសន៍ ដែល​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ ដើម្បី​ជួយ​នគរបាល​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កើនឡើង​នៃ​សង្គ្រាម​ក្រុម​អន្ធពាល​នៅ​ក្នុង​ប្រទេស​ហៃ​ទី​។

កាលពីដើម​ស​ប្តា​ហ៍​នេះ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ Voice of America ជំនួយការ​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​ទទួល​បន្ទុក​កិច្ចការ​អឌ្ឍគោល​ខាងលិច លោក Brian Nichols បាន​និយាយ​ថា ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​អាច​បោះ​ឆ្នោត​ជ្រើសរើស​កងកម្លាំង ចម្រុះ​ជាតិ​សាសន៍​សម្រាប់​ប្រទេស​ហៃ​ទី​ក្នុង​រយៈពេល​ប្រហែល​មួ​យស​ប្តា​ហ៍ ។

កាលពី​ខែតុលា​ឆ្នាំ​មុន រដ្ឋាភិបាល​របស់​លោក Henry បាន​ស្នើ​សុំ​ជំនួយ​អន្តរជាតិ​ជា​លើក​ដំបូង ប៉ុន្តែ​ទោះបីជា​មានការ​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ពី​អង្គការសហប្រជាជាតិ​ក៏​ដោយ សំណើ​នេះ​មិន​បាន​ឆ្លើយ​តប​រហូត​ដល់​ប្រទេស​កេ​ន​យ៉ា​បាន​និយាយ​ថា ខ្លួន​បាន​រៀបចំ​ដើម្បី​ដឹកនាំ​ក្រុម​កងកម្លាំង​ជួយ​កាលពី​ខែកក្កដា​។

នគរបាល​របស់​ប្រទេស​ហៃ​ទី​ដែល​ខ្វះ​ធនធាន​បាន​នឹង​កំពុង​ប្រយុទ្ធ​ជាមួយនឹង​ក្រុម​អន្ធពាល​ដ៏​មាន​ឥទ្ធិពល ដែល​ឥឡូវនេះ ត្រូវ​បាន​គេ​ប៉ាន់​ស្មានថា នឹង​គ្រប់គ្រង​ផ្នែក​មួយ​ចំនួន​ធំ​នៃ​ប្រទេស​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ