អុីតាលីបានប្តេជ្ញាផ្តល់មូលនិធិដល់កម្មវិធីយន្តហោះចម្បាំងជាមួយចក្រភពអង់គ្លេស និងជប៉ុន

0

បរទេស​៖ កាលពី​ថ្ងៃ​ពុធ ប្រធាន​គម្រោង​នៃ​ក្រសួងការពារជាតិ​អ៊ី​តា​លី​បាន​និយាយ​ថា ប្រទេស​អ៊ី​តា​លី​បាន​ប្តេជ្ញា​ផ្តល់​មូលនិធិ​ដែល​ជា​ចំណែក​របស់​ខ្លួន​នៅ​ក្នុង​កម្មវិធី​យន្តហោះ​ចម្បាំង​អ៊ី​តា​លី​-​អង់គ្លេស​-​ជប៉ុន​សម្រាប់​រយៈពេល ១៥​ឆ្នាំ ដែល​ជា​រយៈពេល​គ្រប់គ្រាន់​សម្រាប់​យន្តហោះ​នេះ​ចូល​បម្រើ​ការ​។

គម្រោង​យន្តហោះ​ចម្បាំង​ជំនាន់​ក្រោយ​មានឈ្មោះ​ថា GCAP ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចំណាយ​ថវិការ​អស់​រាប់​សិប​ពាន់​លាន​ដុល្លារ ប៉ុន្តែ​ដៃគូ​ទាំង​បី​មិន​ទាន់​សម្រេច​ថា តើ​គម្រោង​ថវិកា​នេះ​នឹង​ត្រូវ​បែងចែក​យ៉ាងណា​នោះ​ទេ​។
កាលពី​ថ្ងៃ​អង្គារ ក្រុមហ៊ុន​ម៉ៅ​ការ​នាំមុខ – BAE Systems របស់​ចក្រភព​អង់គ្លេស (BAES.L), Mitsubishi Heavy Industries (7011.T) របស់​ជប៉ុន និង Leonardo (LDOF.MI) របស់​អ៊ី​តា​លី​បាន​និយាយ​ថា ពួក​គេ​បាន​យល់ព្រម​លើ​ជំហាន​បន្ទាប់​ដើម្បី​ផ្តល់​ដំណាក់កាល​សម្រាប់​គោល​គំនិត​នៃ​ការ​ផលិត​យន្តហោះ​។

ក្រុមហ៊ុន​ទាំង​បី រួម​ជាមួយនឹង​ក្រសួងការពារជាតិ​តាម​ប្រទេស​រៀង​ៗ​ខ្លួន បាន​បង្ហាញខ្លួន​រួម​គ្នា​នៅ​ឯ​ពិព័រណ៍​អាវុធ DSEI នៅ​ទីក្រុង​ឡុ​ង​ដ៍ ដើម្បី​ពិភាក្សា​អំពី​គម្រោង​ផលិត​យន្តហោះ​ចម្បាំង​នៅ​ឆ្នាំ ២០៣៥៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ