តៃវ៉ាន់ថាមានយន្តហោះយោធាចិនចំនួន ៤០គ្រឿង នៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន

0

បរទេស៖ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រសួងការពារជាតិ​តៃវ៉ាន់​បាន​និយាយ ថា​ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយ​នេះ ខ្លួន​បាន​រក​ឃើញ​យន្តហោះ​របស់​កងទ័ពអាកាស​ចិន​ចំនួន ៤០​គ្រឿង​ចូល​ក្នុង​តំបន់​ការពារ​ដែនអាកាស​របស់​ខ្លួន ដែល​ភាគច្រើន​ហោះហើរ​ទៅ​កាន់​ភាគ​ខាងត្បូង​នៃ​កោះ​តៃវ៉ាន់ និង​ចូល​ទៅ​ក្នុង​ផ្លូវទឹក Bashi Channel ។

បើ​យោង​តាម​ផែនទី​ដែល​ក្រសួង​បាន​ផ្តល់​ជូន យ៉ាង​ហោច​ណាស់​យន្តហោះ​ចំនួន បួន​គ្រឿង​ក៏​បាន​ឆ្លងកាត់​ខ្សែបន្ទាត់​ព្រំដែន​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់​ទៅ​ភាគ​ពាយព្យ​នៃ​កោះ​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ