ក្រសួងការបរទេសសហរដ្ឋអាមេរិកនិយាយថាខ្លួននឹងដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី និងកូរ៉េខាងជើង

0

បរទេស​៖ កាលពី​ថ្ងៃ​ពុធ ក្រសួងការបរទេស​អា​មេ​រិ​កបាន​និយាយ​ថា រដ្ឋបាល​លោក Biden “​នឹង​មិន​ស្ទាក់ស្ទើរ​” ក្នុង​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​ប្រទេស​រុ​ស្ស៊ី និង​កូរ៉េ​ខាងជើង ប្រសិនបើ​ប្រទេស​ទាំង​ពីរ​ចុះ​កិច្ចព្រមព្រៀង​សព្វាវុធ​ថ្មី​ណាមួយ​។​

​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក Matthew Miller បាន​ចេញ​ការ​ព្រមាន ដែល​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​អំពី​កិច្ចប្រជុំ​នៅ​ប្រទេស​រុ​ស្ស៊ី​រវាង​ប្រធានាធិបតី​រុ​ស្ស៊ី​លោកពូ​ទី​ន និង​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម ជុង​អ៊ុ​ន​។​

​លោក Miller បាន​និយាយ​ថា “​យើង​បាន​ចាត់វិធានការ​មួយ​ចំនួន​រួច​ហើយ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​អង្គភាព​ដែល​ជួញដូរ​សព្វាវុធ​រវាង​កូរ៉េ​ខាងជើង និង​រុ​ស្ស៊ី ហើយ​យើង​នឹង​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​ដាក់​វិធានការ​បន្ថែម​ប្រសិនបើ​នោះ​ជា​ការ​សម​ស្រប​”​។​

​លោក​បាន​និយាយ​ទៀត​ថា អ្វី​ដែល​ជា​បញ្ហា​គឺ រុ​ស្ស៊ី និង​កូរ៉េ​ខាងជើង​កំពុង​ពិភាក្សា​គ្នា​អំពី​កិច្ច​សហប្រតិបត្តិការ ដែល​អាច​រំលោភ​លើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ