បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ទីក្រុងវ៉្លាឌីវ៉ូស្តុក ដែលនៅទីនោះ លោកនឹងចូលរួមក្នុងវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៨ (EEF)។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បាននិយាយនៅពេលមុននេះថា កម្មវិធីរបស់មេដឹកនាំរុស្ស៊ីនឹងមានភាពមមាញឹកណាស់។ លោកប្រធានាធិបតីនឹងធ្វើបទបង្ហាញអន្តរកម្មនៃលទ្ធផលនៃការអភិវឌ្ឍចុងបូព៌ាជាមួយអ្នកចូលរួមនៃប្រទេសអភិវឌ្ឍជឿនលឿន តាមរយៈសន្និសីទវីដេអូ។ ដែនដីចំនួន១៨ ត្រូវបានបង្កើតឡើងសរុបជាមួយនឹងរបបច្បាប់ពិសេសសម្រាប់ធុរកិច្ច។
ប្រមុខរដ្ឋរូបនេះបានបើកកិច្ចប្រជុំមួយកាលពីថ្ងៃច័ន្ទម្សិលមិញនេះ ស្តីពីការអភិវឌ្ឍទីក្រុងចុងបូព៌ា ដូចជាទីក្រុងប៊ីរ៉ូប៊ីដហ្សាន ទីក្រុងប្លាហ្គោវេសឈេនស្ក៍ ទីក្រុងខាបារ៉ូវស្ក៍ និងទីក្រុងវ៉្លាឌីវ៉ូស្តុក។
វេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៨ កំពុងប្រព្រឹត្តទៅនៅទីក្រុងវ៉្លាឌីវ៉ូស្តុកចាប់ពីថ្ងៃទី១០-១៣ ខែកញ្ញា ឆ្នាំ២០២៣។ ពាក្យស្លោកសម្រាប់វេទិកាឆ្នាំនេះគឺ នៅលើផ្លូវទៅកាន់ភាពជាដៃគូ សន្តិភាព និងវិបុលភាព។ មូលនិធិរ៉ូសខុនហ្រ្គេស គឺជាអ្នករៀបចំព្រឹត្តិការណ៍នេះ៕
ប្រភព៖ ក្រសួងព័ត៌មាន